(វីដេអូ) អ្នកគាំទ្រញញឹមឡើងខ្ជឹប ពេលឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្រៀនប្រុសស្អាត Paing រាប់លេខខ្មែរ
ក្រៅពីសកម្មភាពខ្លះៗនៅក្នុងខ្សែភាពយន្តខ្នាតធំ «ប្រុសលក់ខ្លួន» ដែលសម្ដែងដោយប្រុសសង្ហាជនជាតិមីយ៉ាន់ម៉ា Paing Takhon និង ស្រីស្អាតម្ចាស់មកុដ Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមហើយនោះ ក៏នៅមានសកម្មភាពក្រៅឆាកជាច្រើនទៀតរបស់តួឯកប្រុសស្រីទាំង ២ ធ្វើឱ្យមហាជនក្នាញ់មិនស្ទើរដែរ។
តួយ៉ាងថ្មីៗនេះ តារាសម្ដែង ជា សុវណ្ណនរាហ៍ បានបង្ហាញសកម្មភាពក្រៅឆាកដ៏គួរឱ្យអស់សំណើចមួយពេលស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្រៀនប្រុសស្អាត Paing Takhon រាប់លេខខ្មែរយើង ឃើញថាពួកគេទាំងពីរកាន់តែស្និទ្ធស្នាល ផ្អែមល្ហែមជាងគូស្នេហ៍ទៅទៀត។
អ្វីដែលមហាជនចាប់អារម្មណ៍ ពេល វត្តី បង្រៀនរាប់លេខខ្មែរ Paing រៀបឆាប់ចេះណាស់ ហើយនិយាយលេខខ្មែរយ៉ាងច្បាស់ចែសទៀតផង។ ទង្វើសាមញ្ញៗរបស់ប្រុសសង្ហាស្រីស្អាតមួយគូនេះ ធ្វើឱ្យអ្នកគាំទ្រលួចញញឹមបិទមាត់សឹងមិនជិត។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖