បាត់មុខពីសិល្បៈ ២ ឆ្នាំ Zheng Shuang ប្លែកខ្លាំង អ្នកគាំទ្រមើលសឹងមិនស្គាល់
ថ្មីៗនេះ រូបថតរបស់អតីតតារាសម្ដែងស្រីរបស់ចិន Zheng Shuang ត្រូវបានទម្លាយចេញនៅលើ QQ ដែលធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលជាមួយនឹងសម្រស់របស់នាងនាពេលបច្ចុប្បន្ន បើមើលតាមសម្រស់របស់នាងហាក់ដូចជាបង្ហាញពីភាពមិនសូវល្អដូចមុននោះទេ ពិសេសសក់របស់នាង។
លើសពីនេះ QQ បានឱ្យដឹងទៀតថា ចាប់តាំងពី Zheng Shuang បានចាកចេញពីវិស័យសិល្បៈអស់រយៈពេល ២ឆ្នាំមក នាងដូចជាលែងយកចិត្តទុកដាក់លើរូបសម្រស់របស់នាងដូចពីមុនទៀតហើយ បន្ទាប់ពីនាងបានទៅរស់នៅជាមួយនឹងឪពុកម្ដាយរបស់នាងនៅសហរដ្ឋអាមេរិក។
ដូចដែលធ្លាប់បានចុះផ្សាយមកហើយ កាលពីមុន Zheng Shuang ត្រូវបានចោទប្រកាន់ពីបទគេចពន្ធ ហើយត្រូវបង់ប្រាក់ពិន័យចំនួន ៤៤.៧ លានដុល្លារអាមេរិក។ ស្របពេលជាមួយគ្នានោះដែរ នាងក៏ត្រូវបានផលិតកររឿងចំនួន ២ ដាក់ពាក្យបណ្តឹងឱ្យសងលើការខូចខាតជាទឹកប្រាក់ចំនួន ១៧.២ លានដុល្លារអាមេរិកផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា អតីតតារាសម្ដែងស្រីរូបនេះ នៅតែរស់នៅសុខស្រួលជាមួយនឹងទ្រព្យសម្បត្តិរបស់នាង ដែលបានកើបលុយដ៏ច្រើនសន្ធឹកសន្ធាប់ពីសិល្បៈ អំឡុងពេលនាងនៅចាប់អាជីព៕