ក្តៅដូចបាយពុះ! ផន សុផារី ក្តៅចិត្តខ្លាំង សុខៗមានផេកមួយលួចរូបគេដាក់ ហើយជេរប្រមាថជីវិត អ៊ែលលី ថាបានស្ល-ា..ប់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសប្រិយមិត្តដែលស្រឡាញ់ចូលចិត្តក្រុមគ្រួសាររបស់តារាកំប្លែង ផន សុផារី កំពុងផ្ទុះការខឹងសម្បារចំពោះជនអនាមិកដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយយកជីវិតនាងតូច អ៊ែលលី ទៅប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរបំផុត។
ក្នុងនាមជាម្ដាយ អ្នកនាង ផន សុផារី មិននៅស្ងៀមឱ្យជនទាំងឡាយដែលប្រមាថជីវិតកូនស្រីខ្លួននោះ ឱ្យរស់នៅបានសុខជាដាច់ខាត ដោយនាងបានបង្ហោះសារស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយរកយុត្តិធម៌ឱ្យកូនស្រី និង ក្រុមគ្រួសារនាងផង។
ផន សុផារី បានយករូបភាពដែលជនអនាមិកបង្ហោះចែកចាយប្រមាថថា នាងតូច អ៊ែលលី បានស្លាប់ហើយត្រូវអ្នកគាំទ្រយកទៅចែកចាយបន្តនោះ យកមកបង្ហោះបន្តនៅលើគណនីហ្វេសប៊ុកផេក ហើយរៀបរាប់ថា ៖ «ជេរខ្ញុំ ប្រមាថខ្ញុំ ខ្ញុំអាចលើកលែងឱ្យបាន តែកុំប្រមាថជីវិតកូនខ្ញុំ កុំស្មានថាខ្ញុំឱ្យអ្នកឯងរស់បានសុខឱ្យសោះ !!! អរគុណបងៗដែលជួយអន្តរាគមន៍ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department»៕