ស្រីស្អាត Lauryn ទម្លាយច្បាស់ៗពីបុគ្គលិកលក្ខណៈមនុស្សប្រុសដែលនាងស្រឡាញ់ អ្នកគាំទ្រគិតដល់ វណ្ណដា ភ្លែត
កាលពីល្ងាចថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅ ស្រីស្អាត Lauryn ដែលជាមនុស្សស្រីមួយរូប កំពុងមានព័ត៌មានចចាមអារ៉ាមស្នេហាជាមួយនឹងកំពូលតារាចម្រៀងរ៉េប វណ្ណដា បានធ្វើការ Live ក្នុងបណ្ដាញសង្គម IG ព្រមទាំងនិយាយជជែកគ្នាលេងជាមួយនឹងអ្នកគាំទ្រ រហូតធ្វើឱ្យមហាជនជាច្រើនបានថតបន្ត យកទៅបង្ហោះចែកចាយព្រាតពេញបណ្ដាញសង្គម TikTok។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺនៅពេលមានគេសួរថា «តើមនុស្សប្រុសបែបណាដែលនាងស្រឡាញ់?»។ បន្ទាប់ពីបានគិតមួយភ្លែត ស្រីស្អាតរូបស្រស់នេះបានឆ្លើយតបមកវិញថា ៖ «នាងស្រឡាញ់មនុស្សប្រុសដែលអាចមើលថែនាងបាន ចេះគោរពគេឯង ហើយជាមនុស្សប្រុសដែលមានគំនិតចាស់ទុំ ធ្វើអ្វីច្បាស់ៗ មានគម្រោងការក្នុងជីវិតច្បាស់លាស់ និង មានច្រើនផ្សេងទៀត»។
ជាក់ស្ដែង បន្ទាប់ពីវីដេអូដែល Lauryn និយាយពីមនុស្សប្រុសដែលនាងស្រឡាញ់មួយនេះ បានរីកសាយភាយពេញបណ្ដាញសង្គមហើយ មហាជនអ្នកគាំទ្រជាច្រើនបានគិតដល់ពីលក្ខណៈសម្បត្តិរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា តែម្ដង ថាស្រីស្រស់រូបនេះហាក់ដូចកំពុងតែពណ៌នាពីលោកច្បាស់ណាស់៕
ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ