មាត់ថាមិនគុំគួន តែ Best បោះសំណួរយ៉ាងចាក់ដោតទៅអតីតសង្សារ ល្មមឱ្យ Tong Tong អន់ចង់
បើនិយាយពីអតីតគូស្នេហ៍មួយគូ Best និង Tong Tong ចាប់តាំងពីថ្ងៃប្រកាស់បែកគ្នាធ្វើឱ្យមហាជនសោកស្តាយមក ឃើញថា ពេលនេះអតីតគូស្នេហ៍ទាំងពីរហាក់មិនខ្វាយខ្វល់នឹងរឿងអតីតឡើយ ពោលគឺ ម្នាក់ៗកំពុងតែប្រើប្រាស់ជីវិតឯកជនយ៉ាងមានក្តីសុខរៀងខ្លួន។
លើសពីនេះទៅទៀត បន្ទាប់ពីបែកបាក់ស្នេហ៍មិនបានប៉ុន្មាន ពេលនេះតារាស្រី Best ក៏បានចេញមុខបញ្ជាក់ច្បាស់ៗហើយថា ផ្លូវចិត្តនាងល្អប្រសើរធម្មតាហើយ ពិសេស ក៏អាចបើកចិត្តទទួលអ្នកថ្មីបានដែរនាពេលនេះ។
មួយវិញទៀតនាងក៏បានបន្ថែមថា នាងមិនមានគំនិតគុំគួនអ្វីឡើយ នាងអាចរួមការងារជាមួយអតីតសង្សារបានធម្មតាប្រសិនបើខាងប្រុសព្រម។ ដោយឡែក រឿងដែលមហាជនស្តាប់ហើយស្រឡាំងកាំងបំផុត ខណៈបង្ហាញមុខទម្លាយអារម្មណ៍នោះគឺ Best បានសួរសំណួរយ៉ាងចាក់ដោតមួយទៅកាន់អតីតសង្សារថា តើមានអ្វីសល់នៅក្នុងផ្ទះរបស់នាងទៀតឬក៏អត់? ព្រោះកន្លងមក សូម្បីតែទូរទស្សន៍ក៏ខាងប្រុសឱ្យគេប្រមូលទៅវិញដែរ៕