ស្វីតណាស់! កៀកថ្ងៃចូលរោងការ Kim បង្ហាញរូបភាព Pre-Wedding អ្នកគាំទ្រឃើញហើយរមួលខ្លួន
អ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំរយៈពេល ៨ ឆ្នាំចង់ឃើញគូស្នេហ៍ Kimberly និង Mark Prin កាន់ដៃគ្នាចូលរោងការនោះ ពេលនេះក្លាយជាការពិតហើយ ពោលគឺ គូស្នេហ៍មួយគូនេះនឹងចូលរោងការយ៉ាងពេញមុខពេញមាត់នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះតែម្តង ដោយកម្មវិធីនឹងរៀបចំឡើងនៅក្នុងប្រទេសអ៊ីតាលីផងដែរ។
ដោយឡែក មកទល់ពេលនេះ អ្នកទាំងពីរក៏បានហៅភ្ញៀវ និង ត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃពិសេស ដោយរងចាំតែថ្ងៃនោះចូលមកដល់តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ ក្រោយគ្រប់យ៉ាងបានត្រៀមរួចរាល់ហើយ ទីបំផុត អនាគតស្វាមីភរិយាមួយគូនេះ បានបង្ហាញរូបភាព Pre-Wedding ដ៏ផ្អែមល្ហែមឱ្យអ្នកគាំទ្របានឃើញហើយ ដើម្បីតបស្នងសម្រាប់អ្វីដែលមហាជនបានរង់ចាំ និង គាំទ្រអ្នកទាំងពីរអស់រយៈពេល ៨ ឆ្នាំមកនេះ៕