Prang ទម្លាយការពិត ជុំវិញការសង្ស័យថាលួចបង្កាត់ភ្លើងស្នេហ៍នឹងម្ចាស់ផលិតកម្មមួយ
អ្នកគាំទ្រប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវបេះដូងរបស់តារាស្រី Prang Kannarun ថា មួយរយៈធំទៅហើយ ដែលនាង និង អតីតគូស្នេហ៍បានបញ្ចប់ទំនាក់ទំនងគ្នាយ៉ាងដាច់ស្រេច ខណៈពេលនេះខាងប្រុសក៏បានរកឃើញអ្នកស្អំបេះដូងថ្មីរួចរាល់ហើយ នៅឡើយតែតារាស្រី Prang Kannarun ប៉ុណ្ណោះ។
យ៉ាងណាមិញ ទន្ទឹមនឹងទុកឈ្មោះ Single យូរ មិនទាន់មានដំណឹងសាងស្នេហ៍ថ្មី ស្រាប់តែ មហាជនបែរជាសង្ស័យថា នាងលួចបង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗជាមួយម្ចាស់ផលិតកម្ម 4November រូបសង្ហាម្នាក់ទៅវិញ។
ទោះយ៉ាងណា ក្រោយមហាជនសង្ស័យកំពុងតែលួចបង្កាត់ភ្លើងស្នេហ៍ថ្មី ទីបំផុតតារាស្រី Prang Kannarun បានចេញមុខបកស្រាយច្បាស់ៗហើយថា នាង និង ម្ចាស់ផលិតកម្ម 4November មិនមានទំនាក់ទំនងអ្វីឡើយ តែលោកជានាយករបស់នាង ពោលគឺ នាងរួមការងារជាមួយផលិតកម្ម និង ចុះកុងត្រាជាមួយគ្នា ២ ឆ្នាំឯណោះ ហើយក៏ត្រៀមនឹងចេញចម្រៀងថ្មីដែរ ចំណែកការងារសម្តែងនាងនៅតែធ្វើដូចដើម៕