បងប្រុសដ៏កក់ក្តៅ! ខាយ ស្រឡាញ់ប្អូនស្រីតែមួយស្ទើរលេប សូម្បីតែរឿងតូចតាចនេះក៏ធ្វើឱ្យ
កន្លងមកមហាជនអ្នកគាំទ្រតារាចម្រៀងសំឡេងស្រទន់ លោក ខាយ មួយចំនួនធ្លាប់បានជ្រាបខ្លះមកហើយពីជីវិតឯកជនរបស់លោក។ ក្នុងនោះ លោក ខាយ គឺមានស្រុកកំណើតនៅប៉ោយប៉ែត និង ជាកូនប្រុសច្បងក្នុងគ្រួសារ។
ជាការពិត ឈរលើវិថីសិល្បៈជាច្រើនឆ្នាំ លោក ខាយ ក៏មិនសូវបានទម្លាយរឿងរ៉ាវក្រុមគ្រួសារបានច្រើននោះទេ តែក្រឡេកទៅមើលគណនីហ្វេសប៊ុកផ្ទាល់របស់លោក ខាយ តែងតែបង្ហោះពីក្តីស្រឡាញ់ទៅកាន់ក្រុមគ្រួសារ ជាពិសេសប្អូនៗជាទីស្រឡាញ់របស់លោកជារឿយៗ។
ថ្មីៗនេះ លោក ខាយ បានធ្វើឱ្យអ្នកគាំទ្រសរសើរពីទឹកចិត្តរបស់លោកក្នុងនាមជាបងប្រុសច្បងយ៉ាងខ្លាំង បើទោះជាខ្លួនជាមនុស្សប្រុសទេ តែលោកមើលថែយកចិត្តទុកដាក់ប្អូនស្រី សូម្បីតែរឿងថែរក្សាសម្រស់។
តួយ៉ាង តាមរយៈ Story លើគណនីហ្វេសប៊ុករបស់លោក បានបង្ហោះរូបភាព ២ សន្លឹក ដោយរូបភាពទី ១ លោកបានបង្ហោះរូបភាពជាមួយនឹងប្អូនស្រីសំណព្វចិត្តកាលនាងនៅពីតូច។ រីឯរូបទី ២ គឺលោកបានបង្ហោះសារឆ្លងឆ្លើយគ្នា ដោយលោកផ្តល់ឱ្យប្អូនស្រីមិនត្រឹមតែក្តីស្រឡាញ់ តែក៏នៅផ្គត់ផ្គង់សម្ភារប្រើប្រាស់ថែទាំខ្លួនទៀតផង៕