Private គុណភាព! តាមពិត Hwasa ក្រុម MAMAMOO មានស្នេហាបែបស្ងាត់ៗជាង ៥ ឆ្នាំហើយជាមួយបុរសម្នាក់នេះ
យោងតាមសារព័ត៌មាន Sports Seoul បានចេញផ្សាយនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ថា Hwasa សមាជិកក្រុមចម្រៀង MAMAMOO បាន និង កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកជំនួញម្នាក់ដែលមានអាយុបងនាងប្រមាណជា ១២ ឆ្នាំ អស់រយៈពេលជាង ៥ ឆ្នាំហើយ។
ជាក់ស្ដែង តាមប្រភពបានឱ្យដឹងបន្ថែមថា ដំណឹងមួយនេះបានបែកធ្លាយបន្ទាប់ពីកិច្ចសន្យាកុងត្រាផ្ដាច់មុខរយៈពេល ៩ ឆ្នាំ របស់តារាស្រី Hwasa ត្រូវបានបញ្ចប់ជាមួយនឹងផលិតកម្ម RBW។
លើសពីនេះទៅទៀតនោះ ពួកគេក៏បានបញ្ជាក់ថែមទៀតថា ស្នេហាដែលបានលាក់ការបានយ៉ាងជិតល្អក្នុងរយៈពេល ៥ ឆ្នាំនេះ បានចាប់ផ្ដើមនៅពេលដែលគូស្នេហ៍របស់ Hwasa ធ្លាប់មកបំពេញភារកិច្ចនៅក្នុងវិស័យចម្រៀង ហើយក៏ជាពេលដែលអ្នកទាំងពីរបានស្គាល់គ្នា។ គួរឱ្យដឹងផងដែរថា គូស្នេហ៍របស់ Hwasa បានកើតនៅក្នុងឆ្នាំ ១៩៨៣ ហើយសព្វថ្ងៃនេះលោកកំពុងតែមានអាជីវកម្មផ្ទាល់ខ្លួនមួយផងដែរ៕