(វីដេអូ) ប៉ែន ភ័ក្រ្តសុធារិទ្ធ ទម្លាយទាំងទឹកភ្នែក ធ្លាប់ឈឺចាប់រហូតបាក់ទឹកចិត្ត ពេលដៃគូស្នេហាស្រឡាញ់គ្នា ៨ ឆ្នាំលួចមានថ្មី
តារាសម្តែងប្រុសល្បីឈ្មោះ លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ ហាក់កាន់តែបោះជំហានយ៉ាងជោគជ័យនៅក្នុងវិស័យភាពយន្តខ្មែរ ដោយកន្លងមកនេះលោកបានសាងស្នាដៃតាមរយៈការសម្តែងរឿងជាច្រើន ដែលសុទ្ធសឹងក្ដោបតំណែងជាតួឯកប្រុសជាបន្តបន្ទាប់។
ម្យ៉ាងវិញទៀត តាសម្តែងប្រុសរូបនេះ មិនត្រឹមតែត្រូវបានមហាជនចាប់អារម្មណ៍ចំពោះសមត្ថភាព ទេពកោលស្យក្នុងវិស័យសម្ដែងនោះទេ តែលោកក៏តែងទទួលបានការសរសើរជាមួយនឹងរូបសម្រស់ កាយសម្បទាមាំមួន រូបរាងស្រស់សង្ហា ទម្រង់មុខខ្មែរ មានមន្តស្នេហ៍យ៉ាងទាក់ទាញផងដែរ។
ដោយឡែក ស្របពេលកាន់តែទទួលបានប្រជាប្រិយភាព និង ទីផ្សារខ្លាំងក្នុងវិស័យសម្ដែង ថ្មីៗនេះ លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ ក៏បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់លោកហាក់ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានស្ដាប់កិច្ចសម្ភាសរបស់លោកក្នុងកម្មវិធី «VTalk Confession» ទម្លាយពីរឿងរ៉ាវដែលមួយរយៈក្រោយនេះ លោកកើតជំងឺបាក់ទឹកចិត្តព្រោះជួបនឹងបញ្ហាជាច្រើន ដោយបញ្ហាចម្បងគឺរឿងស្នេហា។
ក្នុងនោះ លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ បានរៀបរាប់ទាំងទឹកភ្នែកឱ្យដឹងពីចំណងស្នេហារយៈពេល ៨ ឆ្នាំរបស់លោក ដែលបានចែកផ្លូវគ្នាកាលពីចុងឆ្នាំ ២០២២ កន្លងទៅ ព្រោះតែដៃគូរបស់លោកបានលួចមានអ្នកថ្មី ដែលលោកសម្រេចចិត្តមិនអាចបន្តនៅជាមួយគ្នាទៀតបាន ធ្វើឱ្យរូបលោកខូចចិត្តឈឺចាប់ខ្លាំងរហូតកើតជំងឺបាក់ទឹកចិត្ត៕
សូមទស្សនាវីដេអូខាងក្រោម៖