ម្ហូបសាមញ្ញៗ! Lauryn ទម្លាយម្ហូប ៦ មុខ ដែល វណ្ណដា ជាគូស្នេហ៍ចូលចិត្តញ៉ាំខ្លាំងបំផុត
ចាប់តាំងពីទំនាក់ទំនងស្នេហារបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ជាមួយនឹងស្រីស្អាត Lauryn បានបង្ហាញជាផ្លូវការមក មហាជនអ្នកគាំទ្រជាច្រើនសង្កេតឃើញអ្នកទាំងពីរតែងបង្ហាញភាពផ្អែមល្ហែមជារឿយៗ ចាប់តាំងពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ពោលគឺជាថ្ងៃដែលអ្នកទាំង ២ បានបង្ហាញទំនាក់ទំនងស្នេហាថ្ងៃដំបូង។
ជាមួយគ្នានោះ អ្នកគាំទ្រប្រាកដជាបានធ្លាប់បានដឹងរួចមកហើយ ក្រៅពីសម្រស់ដ៏ទាក់ទាញរបស់គូស្នេហ៍របស់ វណ្ណដា ស្រីស្អាត Lauryn ក៏ចំណាប់ខាងចង្រ្កាន្តជើងឆ្នាំង ប្រសប់ខាងធ្វើម្ហូបផងដែរ។
យ៉ាងណាមិញ កាលពីល្ងាចថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ យោងតាមគណនី IG របស់ស្រីស្អាតរូបស្រស់ Lauryn បានបង្ហោះ Story អមដោយសារមួយដែលឆ្លើយតបទៅកាន់អ្នកតាមដានរបស់នាង។ គេចាប់អារម្មណ៍ថា មានសំណួរមួយសួរជាភាសាអង់គ្លេសថា «Vannda favorite food?» ដែលសួរអំពីម្ហូប វណ្ណដា ចូលចិត្ត។ បន្ទាប់មកស្រីស្អាត Lauryn បានឆ្លើយតបវិញជាមួយនឹងមុខម្ហូប ៦ ធំៗដូចជា ៖ «ឆាក្ដៅ ឆាម្ទេសប្លោក ស្ងោរជីឆាយ បង្កង គ្រឿងសមុទ្រ ចង្រឹតបំពង -ល-»៕