ចាំនាងតូចនេះទេ? Angelica កំពូលសំឡេងប្រឡង America’s Got Talent ពេលនេះពេញរូបពេញរាងស្អាតណាស់
បើរំឭកទៅកាលពីឆ្នាំ ២០១៧ ក្នុងកម្មវិធីលំដាប់ពិភពលោក «America’s Got Talent» មហាជនជាច្រើនមានការផ្ទុះចាប់អារម្មណ៍ជាខ្លាំងទៅលើបេក្ខភាពប្រកួតមួយរូបដែលមានឈ្មោះថា Angelica Hale ដែលក្មេងតូចរូបនេះ បានធ្វើឱ្យគណៈកម្មការទាំងអស់ជក់ចិត្តទៅនឹងរូបនាងជាខ្លាំង រហូតទទួលបានដល់ប៊ូតុងមាសទៀតផង។
កាលនោះ Angelica Hale មានវ័យត្រឹម ៩ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពច្រៀងរបស់នាង គឺពីរោះគ្រលួចខ្លាំង ដែលមិនត្រឹមតែធ្វើឱ្យគណៈកម្មការ នាំគ្នាបើកភ្នែកធំៗប៉ុណ្ណោះទេ សូម្បីតែអ្នកទស្សនាផ្ទាល់ស្ដាប់ឮហើយ ក៏ព្រឺសម្បុរខ្លាំងផងដែរ។
យ៉ាងណាមិញ មកទល់ពេលនេះ Angelica Hale ចម្រើនវ័យ ១៥ ឆ្នាំហើយ ចំណែកឯរូបរាងរបស់ក្មេងតូចរូបនេះ ក៏ប្រែប្រួលខ្លាំងផងដែរ។ ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ Angelica បានធ្វើការបង្ហោះរូបភាពលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ជាខ្លាំង។ រូប ២ សន្លឹកដែលបានបង្ហោះនោះដែរ គឺជារូបរបស់នាងផ្ទាល់ ស្ថិតក្នុងឈុតប៊ីគីនីពណ៌ផ្ទៃមេឃ ឈរកាច់រាង បង្ហាញខ្លួនស្រឡូនតូចច្រឡឹង ពោលគឺក្រមុំស្ដូក ពេញរូបពេញរាង ស្រស់ស្អាតខ្លាំង៕