Pok អតីតសង្សារ Aum បង្ហាញទង្វើមួយ ក្រោយឃើញនាងបង្ហោះសារបាត់បង់សមាជិកក្នុងគ្រួសារ
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាងតារាស្រី Aum Patcharapa និង ហាយសូរ Pok ថា អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់ជាច្រើនឆ្នាំដែរ តែចំណងស្នេហ៍មិនអាចទៅមុខរួច អ្នកទាំងពីរក៏សម្រេចចិត្តបញ្ចប់ត្រឹមពាក់កណ្តាលទី ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងព្រាត។
ទោះជាយ៉ាងណា បើទោះបីជាចំណងស្នេហ៍បានបញ្ចប់ក៏ដោយ តែអ្នកទាំងពីរធ្លាប់បានទម្លាយថា នៅរាប់អានគ្នាធម្មតាមិនបានចងគំនុំគ្នាឡើយ។
ដោយឡែក ស្នេហាទើបតែបាត់បង ពេលនេះតារាស្រី Aum Patcharapa បែរជាបាត់បង់សមាជិកក្នុងគ្រួសារម្នាក់ទៀតទៅវិញ ពោលគឺនាងបានបាត់បង់លោកយាយជាទីស្រឡាញ់របស់នាងគ្មានថ្ងៃត្រឡប់ឡើយ។ អ្វីដែលធ្វើឱ្យមហាជនស្រណោះជាទីបំផុតនោះ ក្រោយបានឃើញតារាស្រី Aum Patcharapa បានបង្ហោះសារក្តុកក្តួលថា ៖ «លាហើយលោកយាយ ថ្ងៃសៅរ៍នេះចៅទៅរកយាយហើយ មិនទាន់នឹងបានជួបមុខគ្នាផង យាយក៏ឃ្លាតទៅ តើយាយបានជួបជាមួយតាហើយមែនទេ»។
យ៉ាងណាមិញ ក្រោយ Aum Patcharapa បង្ហោះសារសោកសៅមិនបានប៉ុន្មាន មានមហាជនក៏បានចូលទៅខមមិនរំលែកទុក្ខជាបន្តបន្ទាប់។ ក្នុងនោះ ក៏មានវត្តមានអតីតសង្សាររបស់នាងលោក Pok ដូចគ្នា ដែលបានខមមិនរំលែកទុក្ខ៕