មិននឹកស្មាន! មុនលាពិភពលោកនេះ Coco Lee រងវិបត្តិខ្លាំង ទាំងផ្លូវកាយ និង ផ្លូវចិត្ត
មរណភាពរបស់តារាចម្រៀងស្រីចិនកាត់អាមេរិក Coco Lee កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ បានធ្វើឱ្យមិត្តរួមអាជីពជាច្រើន ក៏ដូចជាមហាជនស្លុតចិត្តមិនគួរឱ្យជឿថា នាងសម្រេចបញ្ចប់ជីវិតរបស់នាង ព្រោះជំងឺបាក់ទឹកចិត្ត ដោយបន្សល់ត្រឹមតែក្តីស្រណោះអាល័យ។
ទោះជាយ៉ាងណា បន្ទាប់ពីតារាស្រីវ័យ ៤៨ ឆ្នាំរូបនេះ បានបាត់បង់ជីវិត គាត់ បានរកឃើញថា រូបគាត់មានជំងឺមហារីកសុដន់ ដោយគាត់បានលាក់រឿងនេះជាមួយនឹងម្ដាយ ព្រោះមិនចង់ឱ្យគាត់បារម្ភ ហើយថែមទាំងទៅវះកាត់ដុំសាច់ចេញចេញតែម្នាក់ឯងទៀតផង។
យ៉ាងណាមិញ បើតាមប្រភពពី HK01 បានចុះផ្សាយកាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ បានទម្លាយឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Coco Lee បានរងទុក្ខច្រើនព្រោះជំងឺប្រចាំកាយ ហើយកាលពីប៉ុន្មានខែមុន Coco បានប្រាប់រឿងនេះដល់មិត្តជិតស្និទ្ធរបស់គាត់ យ៉ាងសោកសៅ ព្រោះតែសុខភាពមិនល្អ រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០២២ គាត់ក៏ត្រូវបានគេរកឃើញថាមានជំងឺមហារីក ហើយដោយខ្លាចម្ដាយចាស់មានការព្រួយបារម្ភចំពោះខ្លួន Coco បានលាក់បញ្ហានេះ ហើយប្រាប់ប្អូនស្រីទាំងពីរនាក់ឱ្យលាក់អំពីស្ថានភាពរបស់គាត់។
នេះពិតជារឿងរ៉ាវដ៏ក្រៀមក្រំបំផុត តារាស្រីរូបនេះបានរងការឈឺចាប់ទាំងផ្លូវកាយ និង ផ្លូវចិត្ត ក្រៅពីជំងឺមហារីកសុដន់ គាត់គឺមានជំងឺបាក់ទឹកចិត្តមួយទៀត ដោយជំងឺនេះធ្វើឱ្យគាត់ខូចជើងមិនអាចដើរបាន។
លើសពីនេះ ជីវិតគូរបស់គាត់ក៏គ្រោងនឹងបញ្ចប់នីតិវិធីលែងលះនៅខែកក្កដា ឆ្នាំ ២០២៣ ប៉ុន្តែ Coco Lee មិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងការបែកបាក់ចំណងអាពាហ៍ពិពាហ៍នេះ ក្រោយពីគាត់ និង Bruce Rockowitz បានរស់នៅបែកគ្នាជាង ២ឆ្នាំមកហើយ៕