មួយគូទៀតហើយ! ទាក់ទងគ្នាបាន ៣ ឆ្នាំ ឥលូវ Mac និង គូស្នេហ៍ ប្រកាសដើរផ្លូវរៀងខ្លួន
Mac Weerakaniz ជាតារាប្រុស ដែលកំពុងតែមានឈ្មោះបោះសំឡេងម្នាក់របស់ថៃ ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីស្រទាប់យុវវ័យតាមរយៈស្នាដៃសម្តែងនាពេលកន្លងមក។
ដោយឡែក បើទោះជាជោគជ័យលើជីវិតសិល្បៈក៏ដោយ តែបើងាកមកមើលរឿងរ៉ាវបេះដូងរបស់តារាប្រុសរូបនេះវិញក៏ហាក់កម្សត់ណាស់ដែរ ពោលគឺ បែកស្នេហាចាស់ប្រកាសទាក់ទងស្នេហ៍ថ្មីបាន ៣ ឆ្នាំជាមួយនារីក្រៅរង្វង់សិល្បៈម្នាក់ តែបែរនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ Mac Weerakaniz បានចេញមុខប្រកាសថា លោក និង គូស្នេហ៍ថ្មីរូបនេះ បានបែកគ្នាហើយតាំងពីដើមឆ្នាំ ធ្វើឱ្យអ្នកគាំទ្រសោកស្តាយជាខ្លាំង។
សម្រាប់ការបញ្ចប់ទំនាក់ទំនងស្នេហ៍នេះដែរ Mac Weerakaniz បានបញ្ជាក់ច្បាស់ៗថា បើទោះបីជាចំណងស្នេហ៍បានបញ្ចប់ក៏ដោយ តែលោក និង អតីតគូស្នេហ៍នៅរាប់អានគ្នាជាមិត្តធម្មតា គ្រាន់តែមិនអាចក្លាយជាគូស្នេហ៍នឹងគ្នាបានទៀត ដោយសារតែគំនិតខ្វែងគ្នាមិនអាចបន្តបាន៕