(វីដេអូ) អ៊េមណាស់! មាន សូនីតា ទៅដើរនៅតៃវ៉ាន់ មានអ្នកគាំទ្រសុំថតរូបជាមួយព្រាត
តារាសម្ដែង មាន សូនីតា និង មិត្តភក្ដិក្នុងសិល្បៈប៉ុន្មាននាក់មានដូចជាតារាចម្រៀង ម៉ានិត, កញ្ញា ណា សាឌី ជាដើម បាននាំគ្នាធ្វើដំណើរកម្សាន្តយ៉ាងរីករាយនៅ តៃវ៉ាន់។
គ្រាន់តែទៅដល់តៃវ៉ាន់ ភ្លាម រាជិនីក្រមា មាន សូនីតា និង មិត្តភក្ដិក្នុងសិល្បៈ បានថតរូប ក៏ដូចជាវីដេអូបង្ហាញពីសកម្មភាពដើរលេងយ៉ាងរីករាយនៅតាមផ្សារទំនើប ហាងអាហារ និង ទីកន្លែងផ្សេងៗទៀត។
រឿងដែលគួរឱ្យចាប់អារម្មណ៍ ខណៈពេលតារាស្រី មាន សូនីតា និង មិត្តភក្ដិដើរលេងនៅតាមទីសាធារណៈ ស្រាប់តែមានអ្នកគាំទ្រជាជនជាតិតៃវ៉ាន់ ជាច្រើននាក់ បាននាំគ្នាសុំ មាន សូនីតា និង លោក ម៉ានិត ថតរូប ព្រោះពួកគេស្គាល់ពួកគេថាជាតារាល្បីនៅប្រទេសកម្ពុជា។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖