(វីដេអូ) បេក្ខនារី អូ ដាវី ទោះរបួសជើងជិះរទេះរុញ នៅតែតាំងចិត្តយ៉ាងមោះមុតក្នុងការប្រកួត MGC
ថ្មីៗនេះ ស្របពេលកម្មវិធី Miss Grand Cambodia 2023 កំពុងដំណើរការប្រកួតប្រជែង និង ធ្វើទស្សនកិច្ចនៅឯខេត្តសៀមរាប បេក្ខភាពតំណាងខេត្តកណ្ដាលកញ្ញា អូ ដាវី ធ្វើឱ្យមហាជនអ្នកចាប់អារម្មណ៍ និង បារម្ភខ្លាំង ក្រោយពីបានឃើញនាងជួបបញ្ហារបួសជើងខាងឆ្វេងអំឡុងពេលដំណើរប្រកួត ដោយគេបានដឹងថានាងរបួសដោយសារតែត្រូវឆ្កែខាំ។
ក្នុងនោះ គេឃើញថាបេក្ខភាព អូ ដាវី ព្រោះតែរបួសជើងពុំអាចដើរបានដោយខ្លួនឯងឡើយ គឺតម្រូវឱ្យនាងត្រូវជិះរទេះរុញជំនួសវិញក្នុងការដើរបង្ហាញម៉ូតក្នុងកម្មវិធីផ្សេងៗ។ ប៉ុន្តែយ៉ាងណា ខណៈខ្លួនរងរបួសជើងធ្ងន់រហូតពុំអាចដើរបាននេះដែរ បេក្ខភាពរូបនេះ ក៏នៅតែស្វាហាប់មោះមុត និង និយាយតាំងចិត្តខ្ពស់ស៊ូប្រកួតបង្ហាញសមត្ថភាពឱ្យបានល្អទោះបីជាជួបឧបសគ្គបែបណាក៏ដោយ។
ជាមួយគ្នានោះ កញ្ញា អូ ដាវី ក៏បានសរសេរភ្ជាប់ជាមួយវីដេអូមួយថា ៖ «ជាដំបូងនាងខ្ញុំ អូ ដាវី តំណាងឱ្យខេត្តកណ្តាល សូមអរគុណទៅកាន់សំណាក់ពុកម៉ែបងប្អូនទាំងអស់ មិនថាក្នុងឬក្រៅដែលបានបារម្ភ និង សួរសុខទុក្ខពីខ្ញុំ ពិសេសអគ្គនាយិកា អគ្គនាយគ និង ក្រុមការងារគ្រប់ជាន់ថ្នាក់ដែលបានបារម្ភយកចិត្តទុក្ខដាក់យ៉ាងកក់ក្តៅ ទោះបីជាស្ថិតក្នុងឧបទ្ទវហេតុយ៉ាងណាក៏នាងខ្ញុំនៅតែខិតខំប្រឹងប្រែងតស៊ូជានិច្ច»៕
សូមទស្សនាវីដេអូខាងក្រោម៖