ភ្ញាក់ផ្អើល! ស្ងាត់ៗកំលោះសង្ហា អ៊ួង លីហេង ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហែលទឹកហើយ ព្រោះហេតុផលមួយនេះ
នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ កីឡាករជម្រើសជាតិហែលទឹកកម្ពុជាដែលមា រូបសង្ហា សាច់ដុំកង់ លោក អ៊ួង លីហេង បានសម្រេចចិត្តប្រកាសជាធារណៈនៅលើគណនីហ្វេសប៊ុក និង Tik Tok របស់ខ្លួនថា លោកនឹងចូលនិវត្តន៍ ក្រោយពីប្រឡូកចូលវិស័យកីឡាអស់រយៈពេល ១៣ ឆ្នាំកន្លងមក។
ជុំវិញមូលហេតុដែល លោក អ៊ួង លីហេង ចាកចេញពីក្រុមកីឡាករជម្រើសជាតិកម្ពុជានេះ គឺបណ្ដាលមកពីបញ្ហាសុខភាពដែលពុំអាចហ្វឹកហាត់ទៀតបាន។ បើតាមការទម្លាយរបស់កំលោះវ័យ ២១ ឆ្នាំរូបនេះលើបណ្ដាញសង្គម Tik Tok បានឱ្យដឹងបន្ថែមថា តាមពិតទៅលោកត្រូវប្រកាសឈប់តាំងពីឆ្នាំមុនមកម៉្លេះ តែដោយសារលោកចង់ប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា Sea Game នៅកម្ពុជា ទើបលោកសម្រេចចិត្តហ្វឹកហាត់នៅបន្ត តែពេលនេះការប្រកួតក៏បានបញ្ចប់ ដូចច្នេះលោកអាចចូលនិវត្តន៍បាន។
យ៉ាងណាមិញ ទោះបីជាប្រកាសចូលនិវត្តន៍ក៏ពិតមែនតែ អ្នកកំលោះសង្ហារូបនេះនៅតែបន្តធ្វើគ្រូបង្វឹកផ្នែកកីឡាហែលទឹកដដែល ដើម្បីជួយហ្វឹកហាត់កូនខ្មែរជំនាន់ក្រោយដែលចង់ក្លាយជាកីឡាតំណាងជាតិកម្ពុជាឱ្យមានខ្លាំង និង ស្វាហាប់។ ទន្ទឹមនឹងការប្រកាសចូលនិវត្តន៍នេះ ប្រុសសង្ហា អ៊ួង លីហេង ក៏បានបង្ហាញនូវមេដៃជាច្រើនរបស់ខ្លួនដែលប្រកួតឈ្នះផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖