(វីដេអូ) ឈុតតំណាងជាតិ លីវ ជីលី គ្រងលើឆាកប្រកួត MSC ប្រណីតមានអំណាចណាស់
កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី Miss Supranational 2023 បានប្រកួតប្រជែងវគ្គ Preliminary យ៉ាងរលូន ដែលបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗបញ្ចេញសមត្ថភាពដើរបង្ហាញឈុតរាត្រីសមោសរ និង ឈុតប៊ីគីនី យ៉ាងល្អរៀងៗខ្លួននៅលើឆាកកម្មវិធីប្រកួតដ៏អស្ចារ្យមួយនេះ។
មកដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ មុនថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រមួយថ្ងៃ ក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់ Miss Supranational Cambodia បានបង្ហាញឈុតតំណាងជាតិ ដែលបវរកញ្ញា លីវ ជីលី យកទៅប្រកួតនៅលើឆាក Miss Supranational នេះហើយ ឃើញថាប្រណីតស្រស់ស្អាត និង មានអំណាចណាស់។
តាមរយៈការបង្ហោះរបស់ស្ថាប័ន Miss Supranational Cambodia បានឱ្យដឹងថាឈុតដ៏ប្រណីតល្អឯកនេះ មានឈ្មោះថាជាភាសាអង់ភ្លេសថា ៖ «Preah Ream of Vimean Kampuchea» ឬហៅជាភាសាខ្មែរថា «ព្រះរាមនៃវិមានកម្ពុជា» ដែលជាឈុតដកស្រង់ចេញពីស្នាដៃអក្សរសិល្ប៍ខ្មែររឿងរាមកេរ្តិ៍ ចង់បង្ហាញពីតួអង្គព្រះរាម ដែលមានរំលេចពីគ្រឿងអលង្ការប្រាក់ដ៏ប្រណីត មានធ្នូក្នុងដៃ បង្ហាញពីអំណាចរបស់ព្រះរាមក្នុងការការពារប្រទេសពីការឈ្លានពានរបស់សត្រូវ៕
សូមទស្សនាវីដេអូខាងក្រោម៖