ធុញនឹងលាក់បាំង! Mimi និង Thunder បើកចំហទំនាក់ទំនងផ្អែមជាងទឹកឃ្មុំ ក្រោយស្រឡាញ់គ្នាបាន ៤ ឆ្នាំ
ទីបំផុតទំនាក់ទំនងស្នេហារបស់តារាចម្រៀងប្រុស Thunder អតីតសមាជិក MBLAQ និង តារាចម្រៀងស្រី Mimi អតីតសមាជិក Gugudan បានប្រកាសផ្លូវការហើយ បន្ទាប់ពីពួកគេបានចូលរួមក្នុងកម្មវិធី «Second House» កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣។
ដំណឹងមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានដឹងអំពីទំនាក់ទំនងស្នេហារបស់ Thunder និង Mimi បានបង្ហើបថាពួកគេបានស្រឡាញ់គ្នា ៤ ឆ្នាំមកហើយ។
លើសពីនេះ អ្វីដែលកាន់តែផ្អែមជាងនេះនោះគឺ តារាប្រុសស្រីទាំងពីរបានបង្ហោះសារពិសេសនៅលើបណ្តាញសង្គម Instagram ដោយសង្ឃឹមថាពួកគេនឹងចំណាយពេលមួយជីវិតរស់នៅជាមួយគ្នា៕