(វីដេអូ) Jeon Somi ទម្លាយទាំងទឹកភ្នែកថា ធ្លាប់មានមិត្តរួមថ្នាក់មើលងាយលើមុខមាត់ រហូតរត់ទៅកែសម្ផស្ស
ថ្មីៗនេះ ឃ្លីបវីដេអូនៃបទសម្ភាសរបស់តារាចម្រៀងកូរ៉េកូនកាត់កាណាដា Jeon Somi បានបង្ហោះនៅលើគណនី YouTube ដ៏ល្បីល្បាញមួយ ដែលនាងបាននិយាយអំពីបំណងចង់ធ្វើការវះកាត់កែសម្ផស្ស តាំងពីពេលនាងចូលរៀនបឋមសិក្សា។
ក្នុងនោះ បទសម្ភាសដ៏គួរឱ្យចាប់អារម្មណ៍របស់ Jeon Somi បាននិយាយទាំងទឹកភ្នែក រៀបរាប់ពីរឿងរ៉ាវក្នុងចិត្តរបស់នាង ដោយសារតែចង់បានមុខមាត់ដូចជាជនជាតិកូរ៉េសុទ្ធ។ លើសពីនេះ តារាស្រីវ័យ ២២ ឆ្នាំរូបនេះ បាននិយាយថា នាងត្រូវបានមិត្តរួមថ្នាក់មួយចំនួនសើចចំអក ដោយសារតែមុខមាត់ប្លែកបែបបស្ចិមប្រទេស ហើយនេះជាហេតុធ្វើឱ្យនាងស្អប់មុខមាត់ខ្លួនឯង។
នាពេលនោះ តារាចម្រៀងស្រីរូបនេះ ក៏បាននិយាយទៀតថា នាងមានអារម្មណ៍ថាឯកោណាស់ ដែលមានមិត្តរួមថ្នាក់រួមដៃគ្នាធ្វើបាប ពួកគេបានផ្លាស់ប្តូរតុរបស់ Somi មិនឱ្យអង្គុយតុរៀនប្រចាំរបស់នាង ហើយថែមទាំងហែកកាតសិស្សនាងទៀតផង៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!