ស្វីតណាស់! Lauryn ជូនពរ វណ្ណដា យ៉ាងមានន័យ ពេលមិត្តប្រុសហោះហើរទៅច្រៀងនៅជប៉ុន
មហាជនគាំទ្រលោក វណ្ណដា ច្បាស់ជាបានជ្រាបមកហើយថា នៅក្នុងខែកក្កដា ឆ្នាំ ២០២៣ នេះ តារាចម្រៀងរ៉េបវ័យក្មេងរូបនេះ នឹងបង្ហាញវត្តមានក្នុងការសម្តែងនៅឯប្រទេសជប៉ុន រួមជាមួយនឹងកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសជ៉ុន Awich នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
ជាក់ស្តែង នៅយប់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងរ៉េប វណ្ណដា បានចាកចេញពីប្រទេសកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនហើយ។ ក្នុងនោះ អ្នកគាំទ្រក៏បានចូលរួមជូនពរ និង បង្ហាញអារម្មណ៍យ៉ាងមោទកភាពដល់តារាចម្រៀងរ៉េបកម្ពុជារូបនេះថែមទៀតផង។
ងាកទៅកាន់ Lauryn ជាមិត្តស្រីឯនោះវិញ កន្លងមកមហាជនក៏ធ្លាប់បានឃើញហើយដែរ ក្នុងការសម្តែង និង ធ្វើដំណើរទៅទីណានៅក្នុងប្រទេសកម្ពុជា ស្រីស្អាតរូបនេះរមែងនៅក្បែរលោក វណ្ណដា ជាមិត្តប្រុសជានិច្ច។ យ៉ាងណា ការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនរបស់លោក វណ្ណដា លើកនេះ កញ្ញា Lauryn ក៏មិនបានរួមដំណើរទៅជាមួយទេ។
បើទោះជាមិនបានរួមដំណើរទៅជាមួយមិត្តប្រុស Lauryn ក៏មិនភ្លេចឡើយជូនពរដល់ម្ចាស់បេះដូង ដោយស្រីស្អាតរូបនេះបានបង្ហោះរូបគូ និង អមសារនៅលើ Story IG ថា ៖ «Wishing you a safe journey, safe flight. Good luck peach.» ដោយមានន័យជាភាសាខ្មែរថា៖ «ជូនពរបង ឱ្យការធ្វើដំណើរមានសុវត្ថិភាព ហោះហើរដោយសុវត្ថិភាព។ សំណាងល្អណា peach។»៕