ផ្អើលអ្នកគាំទ្រ! តារារ៉េប វណ្ណដា ត្រូវគេជាយកធ្វើប៉ាន់សូនជារូបទីងមោង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន
កាលពីកន្លងទៅ មហាជនខ្មែរមួយចំនួនធ្លាប់បានដឹងរួចមកហើយថា មានរូបទីងមោងមួយចំនួនត្រូវបានសូនធ្វើឡើងតាមគំរូតារាល្បីៗមិនថា តារាក្នុងស្រុងខ្មែរ ឬ តារាក្នុងវិស័យ K-Pop នោះឡើយ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមើលទៅមានភាពស្រស់ស្អាត និង ស្រដៀងម្យ៉ាងនឹងតារាល្បីៗទាំងនោះ។
យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គមហ្វេសប៊ុកទៀតហើយ បន្ទាប់ពីគេឃើញមានរូបទីងមោងមួយគេបានសូនឡើងថ្មី ដោយតាមការសង្កេតរូបទីងមោងនោះគឺទំនងជារូបរបស់តារារ៉េបល្បីឈ្មោះ វណ្ណដា ព្រោះមើលទៅពិតជាមានលក្ខណៈស្រដៀងម្យ៉ាង មិនថាម៉ូដសក់ ស្នាមសាក់ ឬ ទម្រង់មុខនោះទេ សុទ្ធសឹងស្រដៀងខ្លាំងនឹងមុខមាត់អ្នកកំលោះ វណ្ណដា។
ទន្ទឹមនឹងឃើញរូបភាពទីមោងនោះមក បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាំគ្នាបញ្ចេញមតិព្រាត ដោយអ្នកខ្លះបាននិយាយថាមានភាពស្រដៀងៗនឹងតារាប្រុស វណ្ណដា ខ្លាំង និង សរសើរដល់វិចិត្រករដែលរកនឹកឃើញការច្នៃទីងមោងបែបនេះឡើង ធ្វើឱ្យមហាជនទទួលបានអារម្មណ៍ប្លែកថ្មីមួយទៀត៕