ផ្អើលអ្នកគាំទ្រ! Ariana Grande និង ស្វាមី ត្រៀមដាក់ពាក្យលែងលះគ្នា ក្រោយរៀបការទើបបាន ២ ឆ្នាំ
កំពូលតារាចម្រៀងស្រី Ariana Grande បានចូលរោងការជាមួយនឹងស្វាមី លោក Dalton Gomez កាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោយពីទាក់ទងគ្នាបានប្រហែលមួយឆ្នាំ។
យ៉ាងណាមិញ ថ្មីៗនេះ មានព័ត៌មានបានឱ្យដឹងថា គូស្វាមីភរិយាទាំងគូ បានកំពុងត្រៀមដាក់ពាក្យលែងលះគ្នាហើយ ក្រោយពីរួមរស់ជាមួយគ្នាបាន ២ ឆ្នាំ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនសោកស្តាយយ៉ាងខ្លាំង។
ក្នុងនោះ គេបានឱ្យដឹងថា Ariana នឹង Dalton បានរស់នៅបែកគ្នាតាំងពីខែមករា ឆ្នាំ ២០២៣ មកម្ល៉េះ ដោយពួកគេចាប់ផ្តើមមានបញ្ហារកាំរកូសជាមួយគ្នាតាំងពីចុងឆ្នាំ ២០២២។ ខណៈការនៅបែកគ្នានេះ ពួកគេក៏បានព្យាយាមផ្សះផ្សាយល់គ្នាចិត្តគ្នាវិញជាច្រើនផងដែរ ប៉ុន្តែនៅតែមិនអាចទៅរួច ទើបសម្រេចចិត្តព្រមព្រៀងនឹងគ្នាថា នឹងដាក់ពាក្យលែងលះតែម្តង។
យ៉ាងណាមិញ Ariana នឹង Dalton នៅតែរក្សាចំណងជាមិត្តភក្តិ និង តែងតែនិយាយសួរសុខទុក្ខគ្នាតាមទូរស័ព្ទជារឿយៗ គ្រាន់តែមិនអាចបន្តរស់ជាមួយគ្នាក្នុងនាមជាស្វាមីភរិយាតទៅទៀត។ ដោយឡែក មហាជនអ្នកគាំទ្ រពិតជាសោកស្តាយមិនតិចឡើយ ចំពោះការចែកផ្លូវរបស់គូស្នេហ៍ទាំងពីរនេះ តែគេក៏នៅតែគោរពការសម្រេចចិត្តរបស់ពួកគេផងដែរ៕