ក្ដុកក្ដួលណាស់! សាវិន ហ្វីលីព ចុកចាប់ស្ទើរបែកទ្រូង មិនអាចរំលែកការឈឺចាប់ពីម្តាយ ដែលកំពុងឈឺជំងឺមហារីក
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងមានការចាប់អារម្មណ៍នូវសារមួយរបស់តារាសម្តែងលោក សាវិន ហ្វីលីព ដែលបង្ហោះឡើងពីអារម្មណ៍ក្នុងនាមជាកូនប្រុសមិនអាចរំលែកទុក្ខលំបាករបស់ម្តាយបានពេលអ្នកមានគុណឈឺ។
សារនោះ លោក សាវិន ហ្វីលីព បានរៀបរាប់យ៉ាងចាក់ដោត និង ហាក់ឈឺចិត្តដូច្នេះថា ៖ «ឈឺចាប់ស្ទើរបែកទ្រូង ដែលមិនអាចជួយចែករំលែកក្ដីឈឺចាប់របស់ម៉ែមកខ្ញុំបាន។ មហារីកឃាតកស្ងៀមស្ងាត់»។
ការបង្ហោះសារឡើងរបស់លោក សាវិន ហ្វីលីព បានធ្វើឱ្យមហាជនហាក់ក្តុកក្តួលទៅតាម និង អាណិតអាសូរដល់លោក ព្រមទាំងក្រុមគ្រួសារយ៉ាងខ្លាំងផងដែរ ជាពិសេសមិត្តភក្តិស្និទ្ធស្នាលដែលធ្លាប់បានដឹងថា កាលពីប្រមាណ ២០ ឆ្នាំមុន ជីដូនរបស់លោក សាវិន ហ្វីលីព បានស្លាប់ដោយមហារីកក្រពះ និង ១០ ឆ្នាំ បន្ទាប់មកទៀត ឪពុកក្មេករបស់លោកក៏បានស្លាប់ដោយមហារីកថង់ទឹកប្រម៉ាត់។ រីឯបច្ចុប្បន្ន ម្តាយបង្កើតរបស់លោកក៏កំពុងព្យាបាលជំងឺមហារីកថ្លើមតំណាក់កាលចុងក្រោយផងដែរ។
យ៉ាងណា មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូលទៅបញ្ចេញមតិលើកទឹកចិត្ត និង សរសើរដល់លោក សាវិន ហ្វីលីព ក៏ដូចជាភរិយារបស់លោកថាជាកូនប្រុស កូនប្រសាស្រី ដែលកតញ្ញូប្រឹងប្រែងមើលថែអ្នកម្តាយយ៉ាងយកចិត្តទុកដាក់។ ក្នុងនោះ មហាជនក៏បានជូនពរដល់ម្តាយលោក សាវិន ហ្វីលីព ឱ្យធូរស្រាលផងដែរ៕