មហាជនផ្ទុះការបារម្ភ! Youtuber វ័យក្មេងម្នាក់កើតជំងឺខ្លាចធាត់ ឥលូវធ្លាក់ខ្លួនស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹង
Youtuber វ័យក្មេងម្នាក់ឈ្មោះ Eugenia Cooney ដែលកើតជំងឺកម្រ ជាជំងឺខ្លាចធាត់ (Anorexic) កំពុងធ្វើឱ្យមហាជនតាមបណ្ដាញសង្គមជាច្រើនផ្ទុះការបារម្ភជាខ្លាំង ក្រោយរូបនាង បានធ្វើការបង្ហាញខ្លួនក្នុងវីដេអូថ្មីមួយ ដែលស្ថិតក្នុងឈុតដូចរឿង Barbie បញ្ចេញរូបរាងស្គមស្គាំងខ្លាំងសល់តែស្បែកដណ្ដប់ឆ្អឹងគួរឱ្យអាសូរ។
វីដេអូថ្មីរបស់នាង ទទួលបានការចុចមើលរាប់លានដងលើ TikTok, Instagram និង Twitter ដែលមហាជនអ្នកលេងតាមបណ្ដាញសង្គម នាំគ្នាសម្រុកទៅបញ្ចេញមតិ បង្ហាញក្ដីអាណិតអាសូរចំពោះនាង ដោយខ្លះសុំឱ្យមានការជួយដល់រូបនាងទៀតផង។ ទស្សនាវីដេអូនៅទីនេះ
គួរឱ្យដឹងផងដែរថា កាលពីឆ្នាំ ២០១៣ កន្លងទៅ Vlogger វ័យ ២៩ ឆ្នាំរូបនេះ ធ្លាប់ធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្ដងរួចមកហើយ នៅពេលដែលនាងចាប់ផ្ដើមថតវីដេអូ បង្ហាញពីការផាត់មុខ ប៉ុន្តែមហាជនងាកទៅចាប់អារម្មណ៍ខ្លាំងលើរូបរាងរបស់នាងទៅវិញ ព្រោះតែនាងស្គមខ្លាំងឃើញតែឆ្អឹង ពិបាកភ្នែកមើលបំផុត៕