ឆ្នាំនេះ James Jirayu មិនឱ្យស្ដាយក្រោយទៀតទេ ប្រើពាក្យផ្អែមជូនពរថ្ងៃកំណើតសង្សារ ឡើងព្រឺសម្បុរ
សម្រាប់គូស្នេហ៍តារាប្រុសកែវភ្នែកស្រទន់ James Jirayu និង តារាស្រី Foam បើទោះបីជាអ្នកទាំងពីរទាក់ទងគ្នាអស់រយៈពេលរាប់ឆ្នាំហើយក៏ដោយ តែគូស្នេហ៍មួយគូនេះហាក់មិនសូវបង្ហាញរូបភាពផ្អែមល្ហែមជាញឹកញាប់ឡើយនៅលើបណ្តាញសង្គម រហូតមហាជនរអ៊ូចង់ឃើញគូស្នេហ៍មួយគូនេះផ្អែមល្ហែមដូចគូស្នេហ៍ដទៃ។
បន្ទាប់ពីមហាជនទទូចចង់ឱ្យគូស្នេហ៍មួយគូនេះផ្អែមល្ហែម ស្រាប់តែកាលពីពេលកន្លងទៅ តារាប្រុស James Jirayu បានបោះសម្តីដោយឥតលាក់លៀមថា លោកមានអារម្មណ៍ខុសណាស់ ព្រោះឱ្យតែដល់ថ្ងៃកំណើតមិត្តស្រីម្តងណា លោកមិនដែលបានបង្ហោះសារជូនពរដល់មិត្តស្រីនៅលើបណ្តាញសង្គមឡើយ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហើបអារម្មណ៍សោកស្តាយមិនបានប៉ុន្មាន ឃើញថា ថ្មីៗនេះ ថ្ងៃកំណើតរបស់ Foam ដែលជាមិត្តស្រីក៏បានមកដល់ ធ្វើឱ្យ James Jirayu នៅមិនសុខឡើយ ក៏បង្ហោះរូបភាពគូជាមួយមិត្តស្រី និង ភ្ជាប់ជាមួយពាក្យជូនពរយ៉ាងផ្អែមល្ហែមភ្លាមថា ៖ «Happy belated Birthday ម្ចាស់បេះដូង»៕