សុខ រ៉ាស៊ី លេងធម៌ក្ដៅ ទៅរកមេធាវីឱ្យជួយដោះស្រាយរឿងអ្នកជំពាក់លុយជាង ១ ម៉ឺនដុល្លារ
នៅរសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកតាមដានគណនីហ្វេសប៊ុករបស់ពិធីករល្បីឈ្មោះ លោក សុខ រ៉ាស៊ី មានការចាប់អារម្មណ៍នូវរូបភាព និង Caption របស់លោកពេលកំពុងជួបពិភាក្សាជាមួយមេធាវីយ៉ាងខ្លាំង។
Caption នោះ លោក សុខ រ៉ាស៊ី បានចែករំលែកបន្តពីរូបភាពរបស់លោកមេធាវីម្នាក់ ទំនងជាលោកបានស្កាត់ជួបលោកមេធាវីរូបនោះ ដើម្បីឱ្យជួយដោះស្រាយរឿងកិច្ចការផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងគេជំពាក់បំណុល។
ក្នុងនោះ លោក សុខ រ៉ាស៊ី បានរៀបរាប់ថា៖ «អរគុណ លោកមេធាវី បានជួយដោយសណ្តានចិត្ត និង ទឹកចិត្តខ្មែរជួយជនរងគ្រោះខ្មែរ ដែលខ្ញុំខំរកជាង ២ ឆ្នាំមកហើយ។ ខ្ញុំខំរង់ចាំអ្នកដែលជួយរឿងក្តីខ្ញុំ ដោយចេញពីចិត្ត រឿងគេជំពាក់ជាងមួយម៉ឺនដុល្លារ! ឥលូវមានពន្លឺហើយ សង្ឃឹមថាយុត្តិធម៌ អាចមានចំពោះខ្ញុំ និង ជនរងគ្រោះជាច្រើន! អរគុណ លោកមេធាវី មេធាវី អាំង សុវណ្ណារ៉ា #បេះដូងអ្នកស្រឡាញ់យុត្តិធម៌»៕