(វីដេអូ) ពាក់មី សួរស្ថានភាពប្រពន្ធ ឮនាងនិយាយខ្សាវៗថាមានអាការទាំងនេះ និងពេលឈឺភ្លាមៗខលទៅគេ តែអត់លើក
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងនាយ ពាក់មី បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីលោកបង្ហោះរូបភាព និង ប្រាប់ពីស្ថានភាពរបស់ភរិយា ដែលបានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់រយៈពេល ២ ថ្ងៃហើយ ដោយសារតែព្យួរសេរ៉ូមឱ្យសាច់សនៅមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែង។
ក្នុងនោះ នាយ ពាក់មី បានសរសេររៀបរាប់ថា ៖ «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ២ ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty នៅថ្ងៃពុធ ទី ២ ម៉ោង ១ រសៀល តើម្ចាស់ S88 Beauty ទាំង 13 សាខា ជានណា?»។
ក្រោយទទួលដំណឹងនេះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈមួយចំនួនបានចែករំលែកបង្ហាញក្ដីបារម្ភសួរសុខទុក្ខដល់ភរិយារបស់តារាកំប្លែងរូបនេះ ព្រមទាំងបញ្ចេញមតិវែកញែករៀងៗខ្លួនផងដែរ។
យ៉ាងណាមិញ ចាប់អារម្មណ៍លើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ពាក់មី ក៏បានឃើញបង្ហោះសារជាបន្តបន្ទាប់ជូនដំណឹងពីស្ថានភាពរបស់ភរិយា ដែលមុននេះលោកក៏បានបង្ហោះវីដេអូខ្លីមួយដែលភរិយាបាននិយាយសំឡេងខ្សាវៗប្រាប់ពីអាការរបស់ខ្លូន ទាំងកំពុងដាក់អុកស៊ីសែនដេកលើគ្រែពេទ្យ ដោយរៀបរាប់ប៉ុន្មានម៉ាត់ថាពេលនោះអ្នកនាងឈឺដើមទ្រូង ហើយបានខលទៅពេទ្យកែសម្ផស្សនោះ ប៉ុន្តែពេទ្យអត់លើក៕
សូមទស្សនាវីដេអូខាងក្រោម៖