ក្រោយផ្ទុះរឿងមួយក្ឌាំង ពេលនេះ Freen និង Becky បង្ហាញមុខជាមួយគ្នា អ្នកគាំទ្រអស់បារម្ភពីទំនាក់ទំនង
កាលពីពេលថ្មីនេះ មហាជនហាក់មានក្តីបារម្ភជាខ្លាំងទៅលើទំនាក់ទំនងរបស់តារាស្រីល្បីក្នុងរឿង GL គឺនាង Freen និង Becky ក្រោយក្នុងចំណោមតារាស្រីពីដួងនេះបែរជាមានម្នាក់បែកធ្លាយវីដេអូជាមួយគូស្នេហ៍។
ក្រោយបែកធ្លាយរូបភាពវីដេអូរបស់ Freen កុំពុងតែថើបជាមួយគូស្នេហ៍បុរសហើយ មានអ្នកគាំទ្រមិនតិចនោះទេស្រឡាំងកាំង ព្រោះកន្លងមកពួកគេបានគាំទ្រ និង ផ្គូផ្គងឲ្យតារាស្រី Freen និង Becky ស្រឡាញ់គ្នា តែចុងក្រោយ Freen បែរចេញមុខបញ្ជាក់ច្បាស់ៗថានាងពិតជាមនុស្សស្រីក្នុងវីដេអូនោះមែន។
ខណៈមហាជនអ្នកគាំទ្រគូ GL មួយគូនេះ មានការខកចិត្ត និង បារម្ភពីមិត្តភាពរបស់តារាស្រីទាំងពីរ ពេលនេះគ្រប់គ្នាបានអស់មន្ទិលហើយ បន្ទាប់ពីបានឃើញ Freen និង Becky បង្ហាញមុខក្នុងសន្និសីទកាសែតសម្ភោធផលិតផល Multy beauty shop ជាមួយគ្នា ដែលរូបភាពនេះបានបង្ហាញថា មិត្តភាពតារាស្រីមួយគូនេះនៅល្អដូចដើម៕