ទ្រាំទៀតលែងបាន Gulf ចេញមុខប្តឹង ក្រោយមានគេវាយប្រហារលោកក្នុង Twitter ទាំងមិនដឹងរឿងអីសោះ
Gulf Kanawut ជាតារាសម្ដែងប្រុសថៃម្នាក់ដែលមហាជនក្នុង និង ក្រៅប្រទេសលាន់មាត់សរសើរ មិនថារូបសម្រស់ ឬ សមត្ថភាពនោះទេ។ ជាការពិត ទោះបីមានសមត្ថភាព និង រូបសម្រស់សង្ហាបែបនេះក្តី ក៏អ្នកកំលោះរូបនេះនៅតែគេចពុំផុតពីការរិះគន់តិះទៀនពីមហាជនមួយចំនួនដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ គេឃើញតារាសម្ដែង Gulf ត្រូវបានអ្នកលេងបណ្ដាញសង្គម Twitter រិះគន់ និង ប្រើពាក្យមិនសមរម្យជាច្រើន ដែលនេះនាំឱ្យលោកទ្រាំពុំបានសម្រេចចិត្តដាក់ពាក្យបណ្តឹង។
យោងតាមលិខិតប្រកាសរបស់ផលិតកម្ម TB Entertainment បានបង្ហោះនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅថា ផលិតកម្មនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនី Twitter ដែលមានឈ្មោះថា «Salondemoney(@Mxxntraveler)» ព្រោះបានបង្ហោះខ្លឹមសារបែបរិះគន់វាយប្រហារចំពោះតារាប្រុស Gulf នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់សិល្បករក្នុងផលិតកម្មរបស់ខ្លួន៕