ផ្អើលអ្នកគាំទ្រ! ចូលវ័យ ៣៤ ឆ្នាំភ្លាម Poo Praya ប្រកាសរៀបការភ្លែត ឯកូនកំលោះត្រូវគេទម្លាយថាជាសេដ្ឋី
ថ្វីដ្បិតតែបាត់មុខពីសិល្បៈការសម្តែងអស់មួយរយៈធំក៏ដោយ តែតារាស្រី Poo Praya នៅតែទទួលបានការកោតសរសើរ និង គាំទ្រពីសំណាក់មហាជនដដែល តាមរយៈទេពកោសល្យផ្សេងៗរបស់នាង ពិសេសគេសង្កេតឃើញនាងតែងលេចមុខក្នុងកម្មវិធីធំៗនៅក្រៅប្រទេសជាមួយតារាបរទេសល្បីៗមិនតិចឡើយ។
យ៉ាងណាមិញ ទន្ទឹមនឹងអ្នកគាំទ្រចាប់ក្រសែភ្នែកសម្លឹងមើលពីស្នាដៃរបស់នាងស្ទើរមិនឱ្យរំលង ស្រាប់តែថ្មីៗនេះ Poo Praya ចេញមុខប្រកាសដំណឹងល្អមួយធ្វើឱ្យផ្អើលអ្នកគាំទ្រ និង មិត្តៗសិល្បៈមិនតិចឡើយ ដោយnagបានប្រកាសថានឹងរៀបការនៅចុងឆ្នាំនេះហើយ ដោយពិធីមង្គលការរបស់នានឹងរៀបចំឡើងនៅសហរដ្ឋអាមេរិកផងដែរ។
ខណៈទទួលបានដំណឹងដ៏សែនរំភើបនេះហើយ អ្វីដែលអ្នកគាំទ្រចង់ឃើញបន្ទាប់នោះគឺ មុខកូនកំលោះរបស់ Poo Praya រហូតអ្វីដែលអ្នកគាំទ្រប្រាថ្នាចង់ឃើញ ឥឡូវបានឃើញដូចបំណងពិតមែន ពោលគឺមានគេទម្លាយមុខអនាគតស្វាមីរបស់តារាស្រីរូបនេះហើយ មិនត្រឹមតែសង្ហានោះទេ តែថែមទាំងលេចឮដំណឹងមកថា អ្នកកំលោះរូបនេះជាសេដ្ឋីសម្បូរទ្រព្យទៀតផង៕