មិននឹកស្មាន! Mai Davika ធ្លាប់ត្រូវគេរិះគន់ឡើងបាក់ស្បាតចំពោះរឿងមួយ រហូតកើតវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
ចាប់តាំងពីចូលសិល្បៈមកទល់ពេលនេះ Mai Davika នៅតែរក្សាបានទឹកចិត្តអ្នកគាំទ្រជាច្រើនឱ្យនៅតែស្រឡាញ់ និង តាមដានស្នាដៃរបស់នាងជាហូរហែ តាមរយៈទេពកោសល្យជាច្រើនរបស់នាង។ អ្វីដែលពិសេស មួយរយៈចុងក្រោយនេះ Mai Davika ក៏ក្តោបបានទីផ្សារការងារសិល្បៈក្នុងដៃមិនតិចនោះទេ។
ទន្ទឹមនឹងការងារសិល្បៈហូរចូលស្ទើរតែរកពេលទំនេរគ្មាន កាលពីកន្លងទៅនេះ Mai Davika ធ្លាប់ទទួលរងពាក្យរិះគន់ជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រមួយចំនួនយ៉ាងស្ពឹកមុខទៅវិញ ដោយពួកគេបានបោះសម្តីឡើងថា នាងស្គមមិនស្អាតមិនសមរូបមិនសមរាង។
យ៉ាងណាមិញ ជុំវិញមតិរិះគន់ទាំងនេះដែរ Mai Davika ក៏បានចេញមុខតបតទៅវិញទាំងចិត្តត្រជាក់ថា នាងមិនបានចង់ស្គមនោះទេ តែដោយសារតែរឿងភាគមួយទើបនាងលះបង់។ សម្រាប់រឿងដែលធ្វើឱ្យនាងលះបង់រូបរាងខ្លួនឯងស្គមដល់ម្លឹងនោះគឺ មានចំណងជើងថា «6ixtynin9 The Series»។
លើសពីនេះទៅទៀតនោះ Mai Dvika ក៏បានបើកទម្លាយរឿងអាថ៌កំបាំងក្នុងចិត្តមួយប្រាប់ដល់អ្នកគាំទ្រដោយឥតលាក់លៀមទៀតថា ចាប់តាំងពីថ្ងៃដែលនាងទទួលបានពាក្យរិះគន់មក ផ្លូវចិត្តរបស់នាងក៏ចាប់ផ្តើមស្រុតចុះ រហូតមានពេលមួយនាងកើតមានជំងឺស្រ្តេសខ្លាំងត្រូវចូលមន្ទីរពេទ្យ គ្រូពេទ្យបានឱ្យក្រដាស់នាងមួយសន្លឹកដើម្បីពណ៌នាអារម្មណ៍ដែលមានក្នុងចិត្តចេញមុខ ដោយនាងគូរចេញរូបមួយសន្លឹកនេះ ដែលវាបានបញ្ជាក់អារម្មណ៍របស់នាងគ្រប់យ៉ាងនៅក្នុងនោះ៕