(វីដេអូ) ផ្អើលទាំងយប់! វីជេ អាណូ ឡាយទ្រហោយំ ហើយកាន់កាំ-បិ-ត បម្រុងគិតខ្លីយ៉ាងតក់-ស្លុ-ត
កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចែករំលែក និង រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុករបស់អតីតពិធីការិនីដ៏ល្បីគឺ វីជេ អាណូ បានធ្វើការឡាយត្រហោយំរៀបរាប់ពីជីវិត និង កាត់កាំបិតបម្រុងនឹងចាក់ខ្លួនឯង។
ក្នុងនោះ វីជេ អាណូ ដែលមានឈ្មោះពិតថា សួន ភក្តី បានធ្វើការឡាយវីដេអូចំនួន ២ ដង ដោយវីដេអូទី ១ មានរយៈពេលប្រមាណជា ១៤ នាទី និយាយរៀបរាប់ពីថា ៖ «អ្នកនាងទៅមុខអត់រួច អ្នកនាងហត់ណាស់ អ្នកនាងមានសម្ពាធ អ្នកនាងមិនចង់ធ្វើជាម្តាយគេ..» ជាដើម។
វីដអូទី ២ ដែលមានការឡាយរយៈពេលប្រមាណជាជិត ៦ នាទី ក៏បានរៀបរាប់ប្រហាក់ប្រហែលនឹងវីដេអូទី ១ ដែរ ប៉ុន្តែអ្វីដែលបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកស្លុតចិត្តស្ទើរគាំងនោះ ក៏ព្រោះ វីជេ អាណូ បានយកកាំបិតបម្រុងនឹងចាក់ខ្លួនឯង។
បើទោះជាមិនបានបង្ហាញពីការចាក់ខ្លួនឯងក្នុងការឡាយឱ្យមហាជនបានឃើញផ្ទាល់នោះ តែ វីជេ អាណូ បានធ្វើរឿងដ៏រន្ធត់នេះ បន្ទាប់ពីអ្នកនាងបានបិទការឡាយលើគណនីហ្វេសប៊ុករបស់នាង។ លើសពីនោះ មិនប៉ុន្មានម៉ោងក្រោយក៏មានគណនីហ្វេសប៊ុកមួយទំនងជាមិត្តភក្តិ ឬ ក្រុមគ្រួសាររបស់វីជេ អាណូ បានប្រកាសស្វែងរកឈាម ដើម្បីជួយអតីតពិធីការិនីរូបនេះភ្លាមៗផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ២៖