(វីដេអូ) សម្តែងសមសឹងគ្រប់ទម្រង់ តែងធ្វើឱ្យគេសើច តែមិនស្មានថា ស៊ូយ៉ា មានជីវិតពិតកម្សត់ខ្លាំង
អ្នកលេងបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ច្បាស់ជាបានស្គាល់ហើយពី ស៊ូយ៉ា ដែលជាតារាកំប្លែងស្ងួតវ័យក្មេង កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន ស្រឡាញ់ចូលចិត្ត តាមរយៈការធ្វើវីដេអូខ្លីៗបែបកំប្លុកកំប្លែងដែលដឹកនាំដោយ ពូណុយ តែងធ្វើឱ្យមហាជនបានទស្សនាហើយ ផ្ទុះសំណើចសើចសប្បាយគ្រប់គ្នា។
យ៉ាងណាមិញ ជាមួយនឹងភាពល្បីល្បាញដោយសារទេពកោសល្យនៃការសម្ដែងកំប្លែងស្ងួតរបស់ ស៊ូយ៉ា ដែលធ្វើឱ្យរូបគេកំពុងតែក្ដោបបានការងារជាច្រើន ដែលលេចមុខចូលរួមកម្មវិធីផ្សេងៗលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាថតវីដេអូផ្សព្វផ្សាយឱ្យផលិតផលក្នុងស្រុកជាច្រើនផងដែរ។
ដោយឡែក អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ដោយធ្លាប់តែបានឃើញតារាកំប្លែងវ័យក្មេងរូបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមសើចសប្បាយគ្រប់គ្នា ប៉ុន្តែថ្មីៗនេះ ស៊ូយ៉ា បានចូលធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «អ្នកជិតខាង» ដែលបានទម្លាយនូវរឿងរ៉ាវឯកជនរបស់រូបគេ ដោយបានរៀបរាប់ទាំងទាំងភ្នែកសស្រាក់ ប្រាប់ពីជីវិតឯកជននៅពីក្រោយនៃការសម្ដែងបែបកំប្លែងទាំងនេះ ដែលមានរឿងធ្វើឱ្យលោករំជួលចិត្តខ្លាំង គឺទាក់ទងនឹងជីវិតគ្រួសារមានជីវភាពលំបាកខ្វះខាតខ្លាំង ព្រមទាំងធ្លាប់ទទួលរងការរើសអើងទាំងជីវភាព និង រូបរាងទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖