ទាក់ទងគ្នាអស់ ៨ ឆ្នាំ ស្រាប់តែពេលនេះប្រុសសង្ហា Chin Chinawut និង សង្សារ ធ្វើឱ្យអ្នកគាំទ្រផ្ទុះការសង្ស័យរឿងនេះព្រាត
បើនិយាយពីរឿងស្នេហាក្នុងសង្គមសិល្បៈថៃ គូស្នេហ៍តារាប្រុសស្រី Chin Chinawut និង Lily Pantila គឺជាគូស្នេហ៍ដែលមានភាពស្អិតល្មួតមកជាង ៨ ឆ្នាំហើយ ដោយមិនធ្លាប់មានព័ត៌មានអាស្រូវឈ្លោះទាស់ទែងគ្នាដូចគូស្នេហ៍តារាថៃមួយចំនួននោះឡើយ។
ក្រោយពេលទាក់ទងគ្នា ៨ ឆ្នាំ គេសង្កេតឃើញណាតារាប្រុស Chin និង ស្រីស្រស់ Lily កាន់តែមានភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសអ្នកគាំទ្រហាក់ទន្ទឹងរង់ចាំអ្នកទាំងពីរប្រកាសដំណឹងល្អថានឹងចូលរោងការឆាប់ៗនេះផងដែរ ព្រោះកន្លងមកតារាប្រុសស្រីគូនេះពុំដែលបានបង្ហើបនោះទេ។
ដោយឡែក ថ្មីៗនេះស្រាប់តែធ្វើឱ្យមហាជនផ្ទុះការសង្ស័ងថាគូស្នេហ៍មួយនឹងអាចកាន់ដៃគ្នាចូលរោងការនៅឆ្នាំក្រោយ ដោយហេតុថាមួយរយៈនឹងគេសង្កេតឃើញតារាប្រុស Chin និង សង្សារឧស្សាហ៍បង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមអ៊ីនស្រាក្រាម និង ហ្វេសប៊ុក ជាពិសេសរូបភាពដើរលេងកម្សាន្តនៅក្រៅប្រទេស។ យ៉ាងណាមិញ នេះគ្រាន់តែជាការលើកឡើង និង សង្ស័យពីមហាជនមួយចំនួនតែប៉ុណ្ណោះសម្រាប់រឿងពិតមានតែរង់ចាំសាមីខ្លួនចេញមុខមកទម្លាយ៕