ក្រោយលុតជង្គង់សុំរៀបការ ពេលនេះ Sean កាន់ដៃគូស្នេហ៍បំពាក់ចិញ្ចៀនភ្ជាប់ពាក្យបំពេញមុខមាត់ហើយ
កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងប្រុសវ័យ ៣៤ ឆ្នាំ Sean Jindachot បានប្រកាសដំណឹងល្អដល់អ្នកគាំទ្រ ក្រោយលុតជង្គង់បំពាក់ចិញ្ចៀនសុំគូស្នេហ៍រៀបការនៅឯទីក្រុងប៉ារីស យ៉ាងរ៉ូមែនទិក ក្រោយពីមើលចិត្តគ្នាជាមួយមិត្តស្រី គឺនាង Pi Patchara អស់រយៈពេលជាង ២ ឆ្នាំ។
ដោយឡែក កន្លងមកជិត ១ ឆ្នាំនៅទីបំផុតតារាប្រុស Sean និង គូស្នេហ៍បានកាន់ដៃគ្នាភ្ជាប់ពាក្យបំពាក់ចិញ្ចៀនទៅតាមប្រពៃណីហើយ ដែលបានរៀបចំឡើងនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។ ក្នុងកម្មវីធីភ្ជាប់ពាក្យនោះ គេឃើញថាមានការអញ្ជើញចូលរួមពីវត្តមានកំពូលតារាសម្ដែងប្រុសស្រីនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ដូចជាអ្នកកំលោះ Mark Prin ស្រីស្រស់ Kimberley និង តារាស្រី Anne Thongprasom ជាដើម។
យ៉ាងណាមិញ សម្រាប់ថ្ងៃមង្គលការ តារាប្រុស Sean និង អនាគតភរិយានឹងគ្រោងរៀបចំឡើងនៅខែកញ្ញា និង វិច្ឆិកា ដែលត្រៀមរៀបចំឡើងនៅឯខេត្ត Chiang Rai ព្រោះជាខេត្តមួយមាននូវទេសភាពព្រៃភ្នំធម្មជាតិស្អាតប្រៀបបានសមុទ្របៃតង៕