តូចចិត្តគេ Bully! តារាភេទទី ៣ Poodle រត់ត្រុយទៅកែសម្ផស្ស មហាជនឃើញភ្លាមផ្អើលសម្រស់ថ្មី
កន្លងមកតារាសម្ដែងភេទទី ៣ Poodle តែងត្រូវបានមហាជនរិះគន់ និង តិះដៀលទៅលើរូបសម្រស់ជារឿយៗ រហូតធ្វើឱ្យនាងចិញ្ចឹមចិត្តចង់កែសម្ផស្សឱ្យស្រស់ស្អាត ដើម្បីគេចឱ្យផុតពីការមើលងាយពីអ្នកដទៃ និង បំពេញបំណងខ្លួនឯង ព្រោះកើតមកមួយជាតិនឹងគេដែរចង់ល្អ និង ចង់ស្អាត។
ជាការពិត ព្រោះតែតូចចិត្តនឹងការ Bully ថ្មីៗនេះ ស្រីស្រស់ Poodle ក៏បានសម្រេចចិត្តក្លាហានកែមុខជាលក្ខណៈទ្រង់ទ្រាយធំ ទោះបីឆ្លងការឈឺចាប់វេទនាយ៉ាងណាក៏ដោយ។ ក្នុងនោះ បន្ទាប់ពីសម្រាកកែសម្ផស្សនៅមន្ទីរពេទ្យអស់ជាច្រើនខែ នៅទីបំផុតតារាភេទទី ៣ បានមុខមាត់ដែលស្រស់ស្អាតដូចដែលការរំពឹងទុកហើយ។
តួយ៉ាង កាលពីពេលកន្លងទៅ នាងបានចេញមកបង្ហោះរូបភាពមុខមាត់ថ្មីបន្ទាប់ពីកែសម្ផស្សហើយ ដោយមហាជនជាច្រើនបានផ្ទុះការសរសើរថា ស្រស់ស្អាត និង មានមុខបែបតារាកូរ៉េ ដែលនេះបានធ្វើឱ្យនាង Poodle សប្បាយចិត្តជាខ្លាំង ព្រោះថារាល់ការបង្ហាញខ្លួនរបស់នាងលែងមានអ្នករិះគន់ និង មានភាពជឿជាក់ជាងមុនហើយក៏លែងមានអ្នកនិយាយថានាងចាស់ជាងអាយុទៀតដែរ៕
ខ ខ