ធុញគេផ្គូផ្គង់នឹងអ្នកនេះអ្នកនោះច្រើនពេក Prang ទម្លាយពីចរិតបុរសក្នុងក្ដីស្រមៃឱ្យភ្លឺភ្នែកភ្លែត
កន្លងមក មានអ្នកគាំទ្ររំពឹងថាស្នេហារវាងតារាសម្ដែងស្រី Prang Kannarun និង អ្នកកំលោះ Two Pee នឹងអាចកាន់ដៃគ្នាចូលរោងការ ព្រោះតារាប្រុសស្រីទាំងពីរទាក់ទងគ្នាមក ១០ ឆ្នាំហើយ តែទីបំផុតនៅតែចែកផ្លូវគ្នាដដែល។
ដោយឡែក ងាកមកមើលតារាស្រី Prang វិញ បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងអតីតសង្សារចាស់លោក Two Pee មក ស្រីស្រស់រូបនេះត្រូវបានគេសង្ស័យមានទំនាក់ទំនងស្នេហាជាបន្តបន្ទាប់ហាក់មិនស្ងាត់ពីទំព័រមុខសារព័ត៌មានថៃឡើយ។
ជាការពិត សម្រាប់ Prang ព្រោះតែងមានព័ត៌មានចចាមអារ៉ាមជាមួយអ្នកនេះជាមួយអ្នកនោះពុំសូវដាច់ពេក ស្រាប់តែថ្មីៗនេះ នាងចេញមកទម្លាយពីចរិតលក្ខណៈមនុស្សដែលនាងស្រឡាញ់ដោយឥតលាក់លៀមថា ៖ «មនុស្សប្រុសដែលនាងពេញចិត្ត គឺជាមនុស្សដែលមានទំនួលខុសត្រូវ ចេះស្រឡាញ់មើលថែគ្រួសារ មានគំនិត និង ឆន្ទៈធ្វើអ្វីមួយឱ្យបានច្បាស់លាស់»៕