(វីដេអូ) មោទកភាព! សាន្ត កុសមៈ បង្ហាញខ្លួនលើឆាក Tokyo Fashion Week 2023
កាលពីពេលថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកនូវវីដេអូនៃការដើរបង្ហាញម៉ូដរបស់ ធីតាឯកសង្ក្រាន្ត ២០២១ កញ្ញា សាន្ត កុសុមៈ នៅលើឆាក Tokyo Fashion Week នៅឯប្រទេសជប៉ុន។
ការបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលរបស់ កញ្ញា សាន្ត កុសុមៈ បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រកម្ពុជា មានមោទកភាពយ៉ាងខ្លាំងសម្រាប់តារាស្រីរូបនេះ ដែលបានបង្ហាញសមត្ថភាពយ៉ាងមានទេពកោសល្យក្នុងនាមជាកូនខ្មែរ នៅលើឆាក Fashion លំដាប់អន្តរជាតិមួយនេះ។
គួរបន្ថែមថា កញ្ញា សាន្ត កុសុមៈ បានបង្ហាញវត្តមានក្នុងការដើរបង្ហាញម៉ូដក្នុងនាមជាតារាស្រីកម្ពុជាតែម្នាក់គត់លើឆាក Tokyo Fashion Week នៃការបង្ហាញម៉ូដឱ្យ Collection Queen & Jack Spring Summer 2024 ជាមួយតារាម៉ូដែលប្រុសស្រីមកពីបណ្តាប្រទេសផ្សេងៗជាច្រើនរូប៕