តូចចិត្តគេមាក់ងាយរូបសម្រស់ពេក តារាកំប្លែង Lee Se Young កែប្រែខ្លួនឡើងក្លាយជាស្រីស្អាតដូចព្រះនាងម្ចាស់
ទស្សនិកជនកំពុងតែភ្ញាក់ផ្អើលនឹងមុខមាត់ថ្មីរបស់តារាកំប្លែង Lee Se Young ដែលបានវះកាត់កែសម្ផស្សថ្មីផ្លាស់ប្តូរទាំងស្រុង ធ្វើឱ្យគេមើលមិនចង់ស្គាល់ ក្រោយពីនាងបានបង្ហោះរូបថតនៅលើ Instagram ផ្ទាល់របស់នាង។
កន្លងមក តារាកំប្លែងស្រីវ័យ ៣៤ ឆ្នាំរូបនេះ ធ្លាប់បានវះកាត់កែត្របកភ្នែក ២ជាន់ម្ដងមកហើយ ដោយនាងបានទម្លាយរឿងឈឺចាប់ដក់ជាប់ក្នុងចិត្ត ព្រោះត្រូវគេមាក់ងាយលើរូបសម្រស់របស់នាង ពេលដែលនាងទើបវះកាត់ត្របកភ្នែកហើយភ្លាម។
ក្រោយមកដោយសារតែច្រមុះនាងចាប់ផ្តើមមានបញ្ហា ដូច្នេះហើយនាងក៏សម្រេចចិត្តធ្វើច្រមុះម្ដងទៀត ដើម្បីបំពេញភាពខ្វះខាត និង ចង់ឱ្យមើលទៅកាន់ដូចច្រមុះធម្មជាតិ៕