ហួន ស្រីខួច លូកមាត់ភ្លាម ក្រោយអ្នកគាំទ្រមួយចំនួនយករឿង អ៊ីង អ៊ីង និង ថុល សុភិទិ វាយតម្លៃអ្នកសិល្បៈ
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាចម្រៀង ថុល សុភិទិ ច្បាស់ជាបានជ្រាបមកហើយពីរូបភាព និង វីដេអូក្រៅឆាក នៃការសម្តែងជាមួយនឹងតារាស្រីវ័យក្មេងសាច់សខ្ចីដូចណ្ដូលចេក កញ្ញា អ៊ីងអ៊ីង ដោយបានថើបមាត់បែបរោលរាល ធ្វើឱ្យមហាជនឃើញហើយព្រឺសម្បុរ។
អ្វីដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍នោះ គឺគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ គឺអ្នកនាង ឡុង ម៉ានីន បានចេញមកបង្ហោះវីដេអូខាងលើនេះ និង ភ្ជាប់ជាមួយសារហាក់បង្ហាញការអាក់អន់ចិត្ត និង ប្រចណ្ឌមិត្តប្រុសរបស់ខ្លួនដែលសម្ដែងក្នុងឈុតស្នេហា ហើយក៏នាំឱ្យកើតរឿងរ៉ាវផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក។
ដោយឡែក ងាកទៅមហាជនឯនោះវិញ ជាពិសេសនារីៗមួយចំនួន ហាក់បង្ហាញអារម្មណ៍ពុំសូវពេញចិត្តទៅលើតួស្រី ដោយពួកគេលើកឡើងក្នុងន័យថា ការសម្តែងនេះ លើសពេក ប៉ះពាល់ដល់វប្បធម៌ តែគេក៏ឃើញ មានមហាជនមួយចំនួនបានលើកឡើងថា ការសម្តែង គឺបែបនេះហើយ ម្យ៉ាងទៀត តួសម្តែង គឺធ្វើតាមអ្នកដឹកនាំតែប៉ុណ្ណោះ ហាក់មិនមានអ្វីដែលឆ្គាំឆ្គងឡើយ ព្រោះការសម្ដែងល្អគឺត្រូវធ្វើយ៉ាងណាឱ្យដូចការពិត។ លើសពីនោះ ក៏មានមតិខ្លះបានរិះគន់វាយតម្លៃដល់អ្នកសិល្បៈខ្មែរផងដែរ។
ទន្ទឹមនឹងឃើញមានមតិនិយាយហាក់មិនឱ្យតម្លៃអ្នកសិល្បៈដូចនេះ គេឃើញថា មានអ្នកសិល្បៈខ្មែរមួយចំនួន បានចេញមកបញ្ចេញមតិដើម្បីឱ្យមហាជនយល់ពីអ្វីទៅជាការសម្ដែង។ តួយ៉ាង គេឃើញថា កញ្ញា ហួន ស្រីខួច ដែលជាតួអង្គមួយក្នុងរឿងលាក់ភ្លើង ដែលជាដៃគូសម្ដែងរបស់កញ្ញា អ៊ីង អ៊ីង បានចេញមកបង្ហាញអារម្មណ៍ពាក់ព័ន្ធនឹងរឿងនេះផងដែរថា ៖ «ក្នុងនាមខ្ញុំជាតួសម្ដែងម្នាក់នៅក្នុងរឿង លាក់ភ្លើង I agree with you ហើយក៏សូមសំណូមពរដល់បុគ្គលដែលមើលងាយដល់តួសិល្បៈសម្ដែង កុំមើលងាយ តួសម្ដែង គេធ្វើតាមតួនាទីការងារ គ្មានទាក់ទងនឹងរឿងផ្ទាល់ខ្លួន។ សូមឱ្យតម្លៃតួសម្តែងពិតប្រាកដ និង ឱ្យតម្លៃសិល្បៈគ្រប់ទម្រង់ respect is important! What this girl did she is not nice.»៕