
គ្រាន់តែអាវក្នុង ដែលអ្នកគាំទ្រស្រីៗបោះឱ្យ Drake នៅលើឆាក អាចបើកហាងលក់បានយ៉ាងផុយ
មហាជនប្រហែលជាស្គាល់មកហើយ នូវតារាចម្រៀង និង រ៉េប Drake ដែលតែងតែបញ្ចេញបទញាក់កន្រ្តាក់អារម្មណ៍ ធ្វើឱ្យមហាជនរាំឡកតាមមិនចេះតិចបទ។
យ៉ាងណាមិញ ថ្មីៗនេះ លោកនទម្លាយរូបភាពពីរសន្លឹក ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល នោះគឺរូបអាវក្នុងរបស់ស្រីៗជាច្រើន ដែលលោកប្រមូលបានពីការប្រគំតន្រ្តីរបស់ខ្លួន។
ក្នុងនោះ អាវក្នុងទាំងនេះ គឺសុទ្ធតែអ្នកគាំទ្រស្រីៗរបស់លោក ដោះចេញពីខ្លួន រួចគប់ឱ្យផ្ទាល់នៅលើឆាកតែម្តង ដែលមើលទៅមិនតិចជាងពាន់អាវនោះទេ ព្រមទាំងមានសុទ្ធតែពណ៌ និង ម៉ូដខុសគ្នាទៀតផង។ ដោយឡែក ឯ Drake វិញ ហាក់ពេញចិត្តជាមួយ Collection នេះណាស់ ព្រោះមិនដែលមានតារាណានឹកឃើញប្រមូលទុកដូចលោក ឬមានអ្នកបោះឱ្យច្រើនដល់ថ្នាក់នេះឡើយ។
គួរឱ្យដឹងដែរថា ការបោះអាវក្នុងទៅលើឆាក គឺជាការសម្តែងការស្រឡាញ់គាំទ្រម្យ៉ាង ពីហ្វេនៗបរទេសទៅកាន់តារាសំណព្វចិត្តរបស់ខ្លួន៕