ពិសេសណាស់! បើកបង្ហាញទីតាំង Kimberly និង Mark ជ្រើសរើសរៀបចំពិធីមង្គលការនៅអ៊ីតាលី ធំខ្លាំង
សល់តែ ២ ថ្ងៃទៀតទេ ដែលតារាប្រុស Mark Prin និង អនាគតភរិយារូបស្រស់ Kimberly ចូលរោងការជាមួយគ្នា បន្ទាប់ពីរើសបានពេលាល្អនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ ដោយពិធីមង្គលការរបស់នាងនឹងរៀបចំឡើងនៅក្នុងប្រទេសអ៊ីតាលីផងដែរ។
ខណៈថ្ងៃពិសេសខិតកាន់តែជិតចូលមកដល់ Kimberly ក៏បានបង្ហើបពីភ្ញៀវសំខាន់ៗរបស់នាងឱ្យអ្នកគាំទ្របានដឹងដូចគ្នា។ ក្នុងនោះ មិត្តសម្លាញ់សំខាន់ៗរបស់នាងមាន Yaya , Margie និង Bow Benjawan ជាដើន គឺសុទ្ធតែមានវត្តមាននៅក្នុងថ្ងៃនោះមិនអាចខកខានបានឡើយ។
ដោយឡែក ក្រោយបង្ហើបឈ្មោះភ្ញៀវត្រួសៗហើយ ទីបំផុត Kimberly និង អនាគតស្វាមីក៏បានបង្ហើបទីកន្លែងដែលអ្នកទាំងពីរបានជ្រើសរើសរៀបចំថ្ងៃមង្គលដែរ ពោលគឺ អ្នកទាំងពីរបានជ្រើសរើសយកឆ្នេរខ្សាច់ Lake Como ដែលជាឆ្នេរខ្សាច់ដ៏ធំលំដាប់ទី ៣ របស់ប្រទេសអ៊ីតាលីជាទីកន្លែងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ដែលមើលទៅពិតជាស្រស់ស្អាត និង រ៉ូមែនទិកណាស់៕