Go Ah Sung របូតតំណែងតួឯកស្រី ក្រោយរងរបួសធ្ងន់ត្រូវសម្រាកព្យាបាលនៅពេទ្យ ៤ ខែ
បើតាមការចុះផ្សាយរបស់ Sports DongA កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តារាសម្ដែងស្រី Go Ah Sung បានសម្រេចចិត្តដកខ្លួនចេញពីតំណែងជាតួឯកក្នុងរឿងភាគថ្មី «The Love Story of Choonhwa» ដោយសារតែនាងរងរបួសធ្ងន់បាក់ឆ្អឹងត្រគាក ត្រូវសម្រាកនៅព្យាបាលនៅមន្ទីរពេទ្យ។
ដូចដែលអ្នកគាំទ្របានដឹងមកហើយ កាលពីដើមខែកញ្ញា ឆ្នាំ ២០២៣ តារាសម្ដែងស្រី Go Ah Sung បានបង្ហោះរូបថតគេងសម្រាកនៅលើគ្រែពេទ្យ នៅលើ Instagram ផ្ទាល់របស់នាង ដើម្បីស្តារនីតិសម្បទាបន្ទាប់ពីរងរបួសធ្ងន់។
ក្នុងនោះដែរ តារាស្រីរូបនេះក៏បានសរសេរសារខ្លីថា៖ «១២ សប្តាហ៍ទើបជាសះស្បើយ តើខ្ញុំនឹងធ្វើអ្វី»៕