ក្តៅៗ! ចេញពីសួរចម្លើយភ្លាម Yoo Ah In ត្រូវគេគប់លុយដាក់មុខ ហើយបោះសម្តីផាំងៗ
នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Yoo Ah In បានបង្ហាញខ្លួននៅឯតុលាការក្រុងសេអ៊ូល ដោយបានចូលមកសួរចម្លើយពីបទប្រើប្រាស់គ្រឿងញៀន បំផ្លាញភស្តុតាង និង ព្យាយាមគេចពីឧក្រិដ្ឋកម្ម។
ខណៈពេលដែល Yoo Ah In បានដើរចេញពីការបំភ្លឺនៅតុលាការកណ្តាល ដោយមានអ្នកអមដំណើរមកជាមួយគ្នាផងនោះ ក៏មានអ្នកណាម្នាក់បានគប់លុយចំពីមុខលោក និង បោះសម្តីខ្លាំងៗថា៖ «យកលុយនេះទៅចាយក្នុងគុកទៅ» ប៉ុន្តែយ៉ាងណាក៏ដោយ តារាសម្ដែងរូបនេះមិនមានប្រតិកម្មអ្វីនោះឡើយ ដោយលោកនៅតែរក្សាភាពស្ងប់ស្ងាត់ ជាមួយនឹងទឹកមុខធម្មតា។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសវនាការ Yoo Ah In បាននិយាយថា៖ «ខ្ញុំពិតជាសុំទោសដែលធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ។ ខ្ញុំនឹងឆ្លើយរាល់សំណួររបស់តុលាការដោយស្មោះនៅថ្ងៃនេះ ហើយខ្ញុំនឹងប្រាប់ការពិតទាំងអស់»។
មកទល់នឹងពេលនេះ តារាសម្ដែងជើងចាស់រូបនេះ បានរងការចោទប្រកាន់ថាបានប្រើប្រាស់សារធាតុហាមឃាត់ ៨ ប្រភេទ រួមមាន Propofol, កញ្ឆា, Ketamine, Cocaine, Zolpidem, Midazolam, Alprazolam និង សារធាតុហាមឃាត់សំខាន់មួយទៀត ដែលប៉ូលិសមិនទាន់បង្ហើបជាសាធារណៈ៕