ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ចេញលិខិតប្រកាសមិនទទួលស្គាល់អំណះអំណាងពាក់ព័ន្ធនឹងរឿងកូនឥតខាន់ស្លា
នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ នេះ តាមគេហទំព័រ Sinn Sisamouth – ស៊ីន ស៊ីសាមុត បានបង្ហោះលិខិតចំហមួយ ដែលមានការផ្តិតមេដៃពីសំណាក់ក្រុមគ្រួសាររបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ពាក់ព័ន្ធនឹងមានបុគ្គលមួយចំនួនចេញមកអះអាងថា ខ្លួនជាកូនឥតខាន់ស្លារបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដែលផ្ទុះឡើងនៅលើបណ្តាញសង្គមនាពេលកន្លងមក។
តាមរយៈលិខិតចំហ បានឱ្យដឹងថា ក្រុមគ្រួសាររបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានចេញមុខមកបញ្ជាក់ថា ការអះអាងទាំងនេះគឺពុំទាន់មានមូលដ្ឋានសំអាងប្រាកដប្រជានៅឡើយ។ មិនតែប៉ុណ្ណោះ ការអះអាង និង ការជជែកវែកញែកខ្លះ បណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និង សេចក្តីថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមរបស់អធិរាជសំឡេងមាស ព្រមទាំងភរិយា និង ក្រុមគ្រួសារ និង បានធ្វើឱ្យមានមតិចម្រូងចម្រាស់ និង ខ្វែងគំនិតគ្នា រហូតដល់ប្រើពាក្យអសុរោះ និង ខ្វះសីលធម៌ទៀតផង។
លើសពីនោះ តាមលិខិតចំហនេះ បានបន្ថែមថា ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត សូមប្រកាសមិនទទួលស្គាល់ចំពោះការអះអាងកន្លងមកនេះឡើយ។
សូមអានលិខិតខាងក្រោមលម្អិត៖