(វីដេអូ) ផ្អើល Tik Tok! ពេជ្រ សូលីកា បង្ហោះរូបនឹងបុរសសង្ហាម្នាក់ ហើយពោលពាក្យក្នុងន័យស្នេហាទៀត
តាំងពីប្រកាសបែកពីគូស្នេហ៍ចាស់មក តារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា បានបីបាច់ចិញ្ចឹមមើលថែកូនប្រុសដោយផ្ទាល់ដៃ ដោយនាងប្រឹងប្រែងធ្វើជាអ្នកម៉ាក់ដ៏រឹងមាំ ធ្វើការរកស៊ីចិញ្ចឹមកូនប្រុស និង ប្អូនស្រីយ៉ាងល្អ។
បើគិតមកដល់ពេលនេះ ពេជ្រ សូលីកា ក៏ទុកបេះដូងឱ្យនៅទំនេរប្រមាណជាជិត ១ ឆ្នាំហើយ តាំងពីផ្ទុះល្បីរឿងបែកពីគូស្នេហ៍មក។ ក្នុងនោះដែរ ក្រោយពីស្ពាយឈ្មោះជា Single Mom អ្នកនាង ពេជ្រ សូលីកា ក៏ត្រូវបានមហាជនធ្លាប់ចាប់ផ្គូផ្គងនាងនឹងតារាប្រុសជាច្រើនរូបដែរ។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែមហាជនអ្នកលេងបណ្តាញសង្គម Tik Tok បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីតារាចម្រៀងសំឡេងស្រទន់រូបនេះ បានបង្ហោះវីដេអូស្និទ្ធស្នាលនឹងបុរសលាក់មុខម្នាក់ ដោយសរសេរសារថា ៖ «My soulmate My peaceful» មានន័យជាភាសាខ្មែរថា ៖ «គូព្រេងរបស់ខ្ញុំ ក្តីសុខរបស់ខ្ញុំ»៕