មានអ្នកជីកសួររឿងយកកូនទី ២ ពេក Patricia ឆ្លើយផូងបញ្ចប់សំណួរ កុំឱ្យមានអ្នកឆ្ងល់ទៀត
Alicia កូនស្រីតូចរបស់ Patricia កាន់តែធំបន្តិចកាន់តែគួរឱ្យស្រឡាញ់ណាស់ ចំណែកមុខមាត់វិញក៏ស្រស់ស្អាតមិនចាញ់ប៉ាម៉ាក់ឡើយ។ អ្វីដែលសំខាន់ បើងាកទៅមើលអ្នកម៉ាក់ Patricia ពេលនេះវិញក៏ដូចគ្នា បើទោះបីជាទើបតែសម្រាលកូនស្រីក៏ដោយ តែកុំមើលសម្រស់ និង រូបរាងនៅតែស្វែលដដែលគួរឱ្យច្រណែន។
យ៉ាងណាមិញ ខណៈសម្រស់កាន់តែស្អាត កូនស្រីបណ្តូលចិត្តកាន់តែរឹងដៃរឹងជើងធំម្តងបន្តិចៗ ពេលនេះ Patricia និង ស្វាមីកាន់ដៃគ្នាដើរ ធ្វើឱ្យមហាជនលាន់មាត់ព្រោងព្រាតថា ដូចគូស្នេហ៍កំលោះក្រមុំ។
ដោយឡែក បើងាកមកមើលមហាជនវិញ ខណៈ Alicia មិនទាន់បាន ១ ខួបផង ម្នាក់ៗដេញដោលសួររឿងកូនទី ២ បាត់ទៅហើយ រហូតធ្វើឱ្យអ្នកម៉ាក់ថ្មីថ្មោង Patricia បញ្ជាក់ភ្លាមៗថា នាងមិនទាន់អាចយកកូនទី ២ បានទេ ពោលគឺ គ្រូពេទ្យប្រាប់ឱ្យថែសុខភាព រហូតរាងកាយរឹងមាំសិន ទើបអាចបន្តយកកូនបានទៀត៕