ផ្អើលអ្នកគាំទ្រ! តារាចម្រៀង Golf Pichaya ត្រូវគេបញ្ចូនទៅមន្ទីរពេទ្យ ក្រោយនៅសុខៗកើតអាការថប់ៗពិបាកដកដង្ហើម
Golf Pichaya គឺជាតារាចម្រៀង និង សម្ដែងដែលមានទាំងរូបសម្បត្តិស្រស់សង្ហា និង មានសមត្ថភាពមួយរូនក្នុងឧស្សាហកម្មកម្សាន្តថៃ។ លើសពីនេះតារាប្រុសរូបនេះ ក៏មានប្អូនប្រុសម្នាក់ទៀតផងដែរឈ្មោះ Mike Pichaya ដែលមានសម្ថតភាពមិនខុសពីលោកជាបងនោះឡើយ។
ដោយឡែក នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាប្រុសខាងលើរូបនេះ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីមានអាការថប់ៗដង្ហើម និង ពិបាកដកដង្ហើម ដែលហេតុការណ៍មួយនេះធ្វើឱ្យអ្នកជុំវិញខ្លួនរបស់ Golf ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយពីបញ្ចូនទៅមន្ទីរពេទ្យ បើតាមព័ត៌មានបានបង្ហាញថា តារាចម្រៀងខាងលើនេះបានមានអាការធូរស្បើយជាងមុនបន្តិចហើយ ប៉ុន្តែកំពុងស្ថិតក្នុងការតាមដាននៅឡើយ។
ជាមួយគ្នានោះដែរ គេសង្កេតឃើញមានវត្តមានប្អូនប្រុសរបស់តារាចម្រៀងរូបនេះ គឺលោក Mike ក៏បាននៅចាំមើលថែបងប្រុសរបស់ខ្លួនមិនឱ្យដាច់ក្រខ្សែភ្នែកឡើយ បន្ទាប់ពីបងប្រុសត្រូវបញ្ជូនចូលមន្ទីរពេទ្យនោះ៕